ប្រជាជន​ជិត ៦០​ភាគរយ នៅ​សហរដ្ឋអាមេរិក បាន​ឆ្លង​កូ​វីដ​១៩!

​គិត​ត្រឹម​ខែកុម្ភៈ ២០២២ ប្រជាជន​អាមេរិក​ជិត​៦០​ភាគរយ ឬ ជាង​១៩០​លាន​នាក់ បាន​ឆ្លង​កូ​វីដ​១៩​រួចហើយ​។ ​នេះ​បើតាម CDC ឬ មជ្ឈមណ្ឌល​បង្ការ​និង​ទប់ស្កាត់​ជំងឺឆ្លង​របស់​អាមេរិក ចេញផ្សាយ​របាយការណ៍​ស្រាវជ្រាវ​របស់ខ្លួន កាលពី​ថ្ងៃទី​២៦ មេសា​។

​ប្រភព​ថា របាយការណ៍​នេះ​ខ្ពស់ជាង​របាយការណ៍​ប​ញ្ចេ​ញ​ដោយ​ក្រសួងសុខាភិបាល​ផ្លូវការ ដែលថា​មាន​ត្រឹម ៨០​លាន​នាក់ ដោយសារតែ​ការឆ្លង​ភាគច្រើន​មិនត្រូវ​បានធ្វើ​រោគវិនិច្ឆ័យ គ្មាន​រោគសញ្ញា ឬ មិន​រាយការណ៍​។

CDC ក៏បាន​ឲ្យ​ដឹង​ដែរ​ថា ប្រមាណ​ជា​៧៥​ភាគរយ គឺមាន​វ័យ​ក្រោម ១៨​ឆ្នាំ ដោយ​កាលពី​រដូវ Winter កុមារ​ឆ្លង​អូ​មី​ក្រុង​ខ្លាំង​។ ​គួរ​បញ្ជាក់ថា ប្រជាជន​អាមេរិក​សរុប មាន​ជាង​៣៣២​លាន​នាក់ ត្រឹម​ឆ្នាំ​២០២១៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close