សម្តេចតេជោ គ្រោងនឹងជួបសិស្សនិទ្ទេស A ​នៅដើមខែឧសភា

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានមានប្រសាសន៍ថា សម្តេច​នឹងជួបសិស្សនិទ្ទេស A នៅថ្ងៃទី៣ ខែឧសភាខាងមុខនេះ ក្រោយពីលើកពេលជាច្រើនលើកដោយសារតែវិបត្តិជំងឺកូវីដ១៩។

មានប្រសាសន៍​នៅក្នុងពិធីបិទសន្និបាតក្រសួងអប់រំ នារសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ សម្តេចតេជោ បានបញ្ជាក់ថា សម្តេចនឹងជួបសំណេះសំណាលសិស្សនិទ្ទេស A នៅថ្ងៃទី​៣ ខែឧសភា ក្រោយពីស្ថានភាពជំងឺកូវីដ-១៩​មានការធូរស្រាល។

តាមពិតទៅសម្តេចតេជោគ្រោងជួបសិស្សនិទ្ទេស A នៅថ្ងៃទី​១៥ ខែមករា តែត្រូវលើកពេលវិញ​មកធ្វើនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ ដោយសារតែ​មានការរាតត្បាតនូវជំងឺកូវីដ-១៩ប្រភេទអូមីក្រុង​ខ្លាំងនៅក្នុងរាជធានីភ្នំពេញ។

សូមរំលឹកថា ការប្រឡងសញ្ញាបត្រទុតិយភូមិឆ្នាំ២០២១ ក្នុងចំណោមសិស្សប្រឡងសរុប១១៤ ១៨៧នាក់ គឺមានបេក្ខជនជាប់ចំនួន៧២ ០១៦នាក់ ក្នុងនោះបេក្ខជនប្រឡងជាប់នេះ មានសិស្សនិទ្ទេស A មានចំនួន១៧៥៣នាក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close