ក្រុមប្រជានេសាទស្នើឱ្យលោកអភិបាលខេត្តស្រាវជ្រាវ និងពិនិត្យទៅលើករណីមានជនមួយក្រុមដើរប្រមូលលេខក្បាលទូក បង្ខំឱ្យបង់លុយ ដើម្បីមានសិទ្ធិចេញអូសកូនក្រែងឈាម
ខេត្តព្រះសីហនុ៖ ក្រុមប្រជានេសាទ ស្នើឱ្យលោកអភិបាល ខេត្តស្រាវជ្រាវ និងពិនិត្យទៅលើករណីមានជនមួយក្រុមដើរប្រមូលលុយតាមក្បាលទូក ដើម្បីមានសិទ្ធិចេញអូសកូនក្រែងឈាម គ្រាដែលលោកអភិបាលខេត្តកំពុងចេញបទ បញ្ជាយ៉ាងតឹងរឹងបំផុត ទៅមន្ត្រីជំនាញឱ្យបង្ក្រាបឱ្យខាងតែបាន ចំពោះការអូសកូនក្រែងឈាមនោះ។
ការផ្ទុះប្រតិកម្ម រហូតដល់មានការស្នើសុំអន្តរាគមន៍ដល់លោកអភិបាលខេត្តនេះ បន្ទាប់ពីទូកនេសាទរបស់ប្រជានេសាទមួយចំនួនត្រូវបានកម្លាំងមន្ត្រីជំនាញ ចុះបង្ក្រាបយ៉ាងចាស់ដៃ ដោយយោងទៅតាមបទបញ្ជារបស់លោកអភិបាលខេត្ត ប៉ុន្តែបែរជាទូកនេសាទមួយចំនួនធំនៅតែមានសិទ្ធិក្នុងការអូសកូនក្រែងឈាមដ៏ដែល ព្រោះពួកគេបានអះអាងថា មកពីពួកគេបានកត់លេខក្បាលទូកឱ្យមនុស្សមួយក្រុម យកទៅឱ្យស្ថាប័នពាក់ព័ន្ឋថ្នាក់លើ ដើម្បីមានសិទ្ធិអូសស្របច្បាប់ ស្របពេលដែលទូកណាពុំមានលេខក្បាលទូក មន្ត្រីជលផលនឹងចាប់ផាកពិន័យជាពុំខានឡើយ។
ជុំវិញការចុះគាត់លេខក្បាលទូកអូសកូនក្រែងឈាមល្មើសច្បាប់នេះ ប្រជានេសាទម្នាក់ ក្នុងចំណោមប្រជានេសាទជាច្រើន ដែលកំពុងអូសកូនក្រែងឈាមបានអះអាងថា មូលហេតុដែលពួកគាត់មានសិទ្ធិអូសមិនខ្លាចសមត្ថកិច្ច ព្រោះពួកគាត់បានគាត់លេខក្បាលទូកព្រមទាំងថតចម្លងអត្តសញ្ញាណប័ណ្ណជូនមនុស្សមួយក្រុមរួចហើយ ប៉ុន្តែសម្រាប់តែទូកណាដែលព្រមលុយកូនក្រែងឈាមទៅឱ្យចែតែប៉ុណ្ណោះ ឯទូកណាមិនព្រមលក់ទៅអោយចែនី គឺពួកគេមិនអាចកត់លេខក្បាលទូកនោះទេ
ដោយឡែកទាក់ទិនទៅនឹងភាពផ្ទុយគ្នានេះ មានមតិមួយចំនួនបានបង្ហាញទស្សនៈថា វាមិនដែលមានច្បាប់ឯណាដូចនេះទេ បើហាមគឺហាមទាំងអស់គ្នា បើអនុញ្ញាតត្រូវតែអនុញ្ញាតទាំងអស់គ្នា បើមានរឿងបែបនេះមានវាពិតជារឿងអយុត្តិធម៌បំផុតសម្រាប់អ្នកនេសាទដូចគ្នា ហើយវាបានបង្ហាញយ៉ាងច្បាស់អំពីអំពើពួករលួយ បក្ខពួកនិយម អ្នកណាមានសែស្រឡាយខ្នងអ្នកសែស្រឡាយអត់ខ្នងគេចាប់ ដូចនេះតើច្បាប់នៅឯណា?។
ឆ្លើយតបទៅនឹងបញ្ហាដ៏ចម្រូងចម្រាស់នេាស់នេះ លោក នេន ប្រធានមន្ទីរកសិកម្មខេត្ត និង លោក ឯម ភា ននាយខណ្ឌរដ្ឋបាលជលផលខេត្តព្រះសីហនុ) ពុំទាន់អាចសុំការបំភ្លឺបាននៅ ឡើយទេ ជុំវិញការចុះគាត់លេខក្បាលទូកដើម្បីមានសិទ្ធិអូសកូនក្រែងឈាមនេះ ស្របពេលដែលលោកអភិបាល ខេត្តដាក់បទបញ្ជា បង្ក្រាបបទល្មើសអូសកូនក្រែងឈាមនេះ។
សូមរំលឹកផងដែរថាកាលពីរសៀល ថ្ងៃទី៧ វិច្ឆិកា ២០១៨ នេះកន្លងទៅនេះ លោក យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានមានប្រត្តិកម្មយ៉ាងខ្លាំងៗ ក្រោយទទូលបាននៅព័ត៌មាន ពាក់ ព័ន្ធ ភាពអនាធិបតេយ្យ នៃការឃុបឃិតគ្នា នេសាទ កូនគ្រែងឈាម តូចៗ ដោយ ខុស ច្បាប់ នៅតំបន់ កោះ ខ្យង ស្ថិតក្នុងឃុំអូរជ្រៅស្រុកព្រៃនប់ ដោយ លោក បានចេញបញ្ជាភ្លាមៗ ទៅដល់ មន្ត្រី ជំនាញពាក់ព័ន្ធ ជាពិសេស មន្ត្រីមន្ទីរកសិកម្ម រុក្ខា ប្រមាញ់និងនេសាទខេត្តព្រះសីហនុ ឱ្យចាត់វិធានការបន្ទាន់ដើម្បីទប់ស្កាត់ និងធ្វើការបង្ក្រាប ទៅលើឈ្មួញដែលជួញដូរកូន គ្រែងឈាមយកទៅលក់ឱ្យឈ្មួញនៅប្រទេសវៀតណាម។
ជាមួយគ្នានេះ លោក អភិបាលខេត្តក៏បានធ្វើការបញ្ជាក់ផងដែរថា សមត្ថកិច្ចពាក់ពន្ធ័ ទាំង អស់នៅមូលដ្ឋានក៍ត្រូវចូលរួមបង្ក្រាបដែរ ក្នុងករណីជួបការដឹកជញ្ជូនកូនគ្រែងឈាម យកទៅលក់នៅប្រទេសវៀតណាម គឺធ្វើយ៉ាងណាលុបបំបាត់ឲ្យបានទាំងស្រុងនូវជំនួញជួញដូរ ក៏ដូចកានេសាទកូនក្រែងខុសច្បាប់បែបនេះតទៅទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។