កម្ពុជា រកឃើញអ្នកឆ្លងកូវីដ១៩ អូមីក្រុងថ្មី ០៥នាក់ទៀត និងមានជាសះស្បើយ ២៩នាក់
ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២នេះ បានប្រកាសរកឃើញអ្នកឆ្លងកូវីដ១៩ ប្រភេទអូមីក្រុងថ្មី ០៥នាក់បន្ថែមទៀត ជាករណីឆ្លងក្នុងសហគមន៍ទាំងអស់ ខណៈមានជាសះស្បើយ ២៩នាក់។
គិតត្រឹមថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២នេះ កម្ពុជា បានរកឃើញអ្នកកើតកូវីដ១៩ សរុបចំនួន ១៣ម៉ឺន ៦ពាន់ ២៤០នាក់ ក្នុងនោះព្យាបាលជាសះស្បើយ ១៣ម៉ឺន ៣ពាន់ ០២៣នាក់ និងអ្នកស្លាប់សរុប ៣ពាន់ ៥៦នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។