លោះព្រលឹង…យន្តហោះដឹកអ្នកដំណើរ ២៨០នាក់ចុះចតជាបន្ទាន់ដោយមានផ្សែងចូលក្នុងបន្ទប់អ្នកដំណើរអង្គុយ

ប្រទេសរស្ស៊ី ៖ យន្តហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុន Air France ​ដឹកអ្នកដំណើរ ២៨០នាក់ បានចុះចតជាបន្ទាន់នៅក្នុងប្រទេសរស្ស៊ី ក្រោយពេលមានផ្សែង ចូលក្នុងបន្ទប់ អ្នកដំណើរ ។ ក្រុមហ៊ុនអាកាសចរណ៍បានប្រកាសថា​ នឹងបន្តដំណើរទៅកាន់គោលដៅគឺប្រទេសចិន ក្រោយធ្វើការត្រួតពិនិត្យរួចរាល់។

សារព័ត៌មាន​ Sputnik ​របស់រុស្ស៊ីនៅថ្ងៃទី ១២ខែវិច្ឆិកាការបានផ្សាយថា៖ ហេតុការកើតឡើង ក្រោយពេល យន្តហោះ Boeing 777 ដឹកអ្នកដំណើរ​២៨០ ធ្វើដំណើរពីទីក្រុងប៉ារីស ទៅកាន់ទីក្រុងសៀងហៃប្រទេសចិន ។

ការចុះចតជាបន្ទាន់នៅអាកាសយានដ្ឋានអន្តរជាតិ Irkutsk ក្នុងទីក្រុង​ Irkutsk ក្រោយពេល​មានក្លិន និងផ្សែងចូលក្នុងបន្ទប់ សម្រាប់អ្នកដំណើរ ។

មកទល់ពេលនេះ មិនទាន់ដឹងពីមូលហេតុបណ្តាលឲ្យមាន ផ្សែងនៅក្នុងបន្ទប់អ្នកដំណើរនោះនៅឡើយទេ ។ យន្តហោះបានចុះចតជាបន្ទាន់ដោយសុវត្ថិភាព មិនបណ្តាលឲ្យមានអ្នករបួសនោះឡើយ។ អ្នកដំណើរត្រូវបានបញ្ជូនទៅសម្រាក់នៅសណ្ឋាគា ជិតអាកាសយានដ្ឋាន សម្រាប់ ដើម្បីឲ្យអ្នកឯកទេសត្រួតពិនិត្យមុនពេលបន្តដំណើរទៅកាន់ប្រទេសចិន​។

តមណាងក្រុមហ៊ុនអាកាសចរណ៍ Air France ​បានប្រកាសឲ្យដឹងថា បានបញ្ចូនក្រុមឯកទេស ទៅត្រួតពិនិត្យសុវត្ថភាពនៅលើយន្តហោះ ។ ក្រុមហ៊ុន​បានបញ្ចាក់ថា យន្តហោះនឹងបន្តដំណើរទៅកាន់ប្រទេសចិន ក្រោយត្រួតពិនិត្យ ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close