ចំនួនអ្នក​ស្លាប់ ដោយសារ​កូ​វីដ បន្ត​ធ្លាក់ចុះ​ខ្លាំង នៅ​វៀតណាម

​ក្រសួងសុខាភិបាល​វៀត​ណា​ម​បានប្រកាសថា មានការ​ឆ្លង​កូ​វីដ​១៩ ថ្មីៗ ចំនួន​ជាង​៨​ពាន់​នាក់​ទៀត កាលពី​ថ្ងៃ​ពុធ ទី​២៧ មេសា ជាមួយនឹង​ចំនួន​មនុស្ស​ស្លាប់​ប្រចាំថ្ងៃ​បន្ត​ធ្លាក់ចុះ ប្រមាណ​ពាក់កណ្តាល ក្នុងពេល​៧​ថ្ងៃ​ចុងក្រោយ​មកនេះ​។​

​ក្រសួង​ថា ២៤​ម៉ោង​ចុងក្រោយ​មកនេះ មាន​អ្នកជំងឺ​ត្រឹម​៥​នាក់​បាន​ស្លាប់ ធ្វើ​ឲ្យ​ចំនួន​ស្លាប់​ប្រចាំថ្ងៃ​បន្ត​ថត​ចុះ​គួរ​ឲ្យ​កត់សម្គាល់ ជា​បន្ត​បន្ទាប់ពី​រាប់សិប​នាក់មក ជាង​១០​នាក់ រហូតដល់​ត្រឹម​៥​នាក់ នាពេលនេះ​។ ពេញ​មួយ​សប្តាហ៍​កន្លងទៅ មាន​ខ្ទង់​ចន្លោះ​ពី ៧​ទៅ​៨​នាក់ ក្នុង​មួយថ្ងៃ​។ ​វៀតណាម​មាន​មនុស្ស​ស្លាប់​ព្រោះ​កូ​វីដ​១៩ សរុប ៤៣០៣៤​នាក់ ឬ ០.៤​ភាគរយ​នៃ​អ្នក​ឆ្លង​សរុប​។​

​ក្នុងចំណោម​ប្រជាជន​វៀតណាម​សរុប ៩៦​លាន​នាក់ មាន​៨០.៣​ភាគរយ​ហើយ​ដែល​បាន​ចាក់​វ៉ាក់សាំង គ្រប់​ដូ​ស​មូលដ្ឋាន​។​ ​ប្រទេស​វៀតណាម​បាន​លុបចោល​តម្រូវ​ការប្រកាស​វេជ្ជសាស្ដ្រ​សម្រាប់​អ្នក​ចូល​បរទេស​ទាំងអស់ ចាប់ពី​ថ្ងៃ​ពុធ​ទី​២៧ មេសា ខណៈដែល​ចំនួន​នៃ​ការឆ្លង និង​ការស្លាប់​របស់ Covid-19 ធ្លាក់ចុះ​ទូទាំង​ពិភពលោក​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close