ប្រទេស​ថៃ មាន​រោងចក្រ​ជាង ១​ពាន់​កន្លែង កំពុងដំណើរការ ទោះ​ផ្ទុះ​កូ​វីដ​១៩!

​បាងកក​៖ រោងចក្រ​ច្រើនជាង​១​ពាន់​កន្លែង ភាគច្រើន​ផលិត​អាហារ ត្រូវបាន​បង្កើតឡើង ជាង​៦​ខែ​ចុងក្រោយ​មកនេះ ជាមួយនឹង​ការវិនិយោគ​តម្លៃ ៥៦.៣​ពាន់​លាន​បាត ឬ​ជិត ១៧០០​លាន​ដុល្លារ​អាមេរិក​។​

​ជាការ​កត់សម្គាល់ ថៃ​នៅតែ​បន្ត​មានការ​ឆ្លង​កូ​វីដ​១៩ ប្រចាំថ្ងៃ ក្នុង​អត្រា​ខ្ពស់ និង​ស្លាប់​មនុស្ស​ដូចគ្នា ដោយ​មួយរយៈ​ចុងក្រោយ​នេះ ចន្លោះ​ពី​ជាង​១​ម៉ឺន​ទៅ​២​ម៉ឺន​នាក់ ឆ្លង​ថ្មីៗ ខណៈ​អ្នកស្លាប់​វិញ ខ្ទង់​ជាង​១០០​នាក់​។

​នាយកដ្ឋាន​ការងារ​លើ​វិស័យ​ឧស្សាហកម្ម​ថៃ​បាន​ឲ្យ​ដឹងថា រោងចក្រ​ថ្មី ជាង​១​ពាន់​កន្លែង​នេះ​គឺជា​សញ្ញា​មួយ​បង្ហាញ​ពី​សេដ្ឋកិច្ចជាតិ​កំពុង​ងើបឡើង​វិញ សន្សឹមៗ​។​

ការបិទ​អាជីវកម្ម​ឈានដល់ ៣៦១​កន្លែង ក្នុងពេល​ពាក់កណ្តាល​នៃ ឆ្នាំសារពើពន្ធ ២០២២ ធ្លាក់ចុះ ៨.៣៨​ភាគរយ ខណៈដែល​កម្មករ ន​យោ​ជិ​ក ១២១៧២​នាក់​បាន​ផ្អាក​ការងារ ធ្លាក់ចុះ ៨.៧៤​ភាគរយ បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា កាលពី​ឆ្នាំមុន​។​

​ចំនួន​បែបនេះ​បាន​ជះឥទ្ធិពល​ដល់​សេដ្ឋកិច្ច​ដែល​ប្រសើរ ក្រោយពេល​ជួប​បញ្ហា​ធ្ងន់ធ្ងរ លើ​រោងចក្រ​តូចៗ ក្នុងពេល​ជំងឺ​រាតត្បាត នេះ​បើតាម​ប្រធាន​នាយកដ្ឋាន​ការងារ​លើ​វិស័យ​ឧស្សាហកម្ម Wanchai Phanomchai ៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close