មន្ត្រីជញ្ជីងបានធ្វើឱ្យលោករដ្ឋមន្ត្រីក្រសួងសាធារណការ “ស៊ុន ចាន់ថុល” រងភាពអាមាសស្ទើរតែយកមុខទៅលាក់ពួនក្រោយគូទខោមន្ត្រីខ្ជីខ្ជា!បណ្តោយឱ្យទានដឹកលើសទម្ងន់បំផ្លាញស្ពាន២ន្លែងនៅខេត្តកំពង់ឆ្នាំង និងខេត្តមណ្ឌលគិរី ?

ភ្នំពេញ​: នៅ​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅលើ​ហ្វេ​ស​ប៊ុ​ក មាន​បង្ហោះ រូប​ឡាន​ដឹកទំនិញ​ធុន​ធំ បើក​ឆ្លងកាត់​ស្ពាន​ប៉ា​ឡេ បណ្តាល​ឱ្យបាក់។ ករណី​ឡាន​ដឹក​ធ្ងន់ បណ្តាល​ឲ្យ​បាក់​ខ្ទេច​ស្ពាន​មួយ បានកើត​ឡើង នៅ​ស្ពាន​វៀង​ជី​ប្រង ក្នុង​ឃុំ​ខ្លុង​ពពក ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង​។ រីឯ​ករណី​ឡាន​ដឹក​ធ្ងន់ ហើយ​បាក់​ស្ពាន​មួយទៀត បាន​កើ​ឡើង នៅ​ស្ពាន​អូរ​វ៉ែត ក្នុង​ខេត្តមណ្ឌលគិរី​។​

ករណីរថយន្តរថយន្តដឹកទំនិញបំផ្លាញស្ពាននេះប្រជាជនបានសំណូមពរឱ្យ ចាប់ម្ចាស់រថយន្តឱ្យសងលុយហើយ ចាប់​អ្នកបើកបរ និង​ម្ចាស់​ឡាន ម្ចាស់ទំនិញដាក់ ទោស។ ជាមួយគ្នានោះ មន្ត្រីជំនាញជញ្ជីងថ្លឹងឡាន នៅក្នុងភូមិសាស្ត្រនោះគួរថាតើវិធានការក្តៅ ចាប់ដាក់គុក និងដកហូតក្របខ័ណ្ឌមន្ត្រីរាជការយ៉ាងណា?

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close