អាជ្ញាធរ​ជាតិ​អប្សរា រៀបចំ​សិក្ខាសាលា ស្តីពី កម្មវិធី​បណ្តុះបណ្តាល​វិជ្ជាជីវៈ​អភិរក្ស​ថ្ម​

​កាលពី​ថ្ងៃទី​២៨ ខែមេសា ឆ្នាំ​២០២២ អាជ្ញាធរ​ជាតិ​អប្សរា សហការ​ជាមួយ​ក្រុម​អភិរក្ស​ថ្ម និង​អង្គការ GIZ បានរៀបចំ​សិក្ខាសាលា​មួយ​ស្តីពី បណ្តុះបណ្តាល​វិជ្ជាជីវៈ​អភិរក្ស​ថ្ម ដល់​មន្ត្រី បុគ្គលិក ចំនួន​៥០​នាក់ នៅ​សាលប្រជុំ​លលៃ នៃ​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​អ​ង្គ​រ​។​

​សិក្ខាសាលា​នេះ រៀបចំឡើង​ក្នុង​គោលបំណង ដើម្បី​អភិវឌ្ឍ​ធនធានមនុស្ស លើ​វិស័យ​បេតិកភណ្ឌ​វប្បធម៌ ក៏ដូចជា​ដើម្បី​ផ្តល់នូវ​ជំនាញ​បច្ចេកទេស​បន្ថែម សំដៅ​ពង្រឹងសមត្ថភាព​ដល់​ម​ន្ត្រី បុគ្គលិក​ជំនាញ នៃ​អាជ្ញាធរ​ជាតិ​អប្សរា ។​

​សូមបញ្ជាក់ថា សិក្ខាសាលា​នេះ បានធ្វើ​ឡើង​នៅ​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​អ​ង្គ​រ នៃ​អាជ្ញាធរ​ជាតិ​អប្សរា និង​តាម​ប្រព័ន្ធ​អន​ឡាញ ZOOM meeting ផងដែរ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close