វៀតណាម ចំនួន​អ្នកស្លាប់​ដោយសារ​កូ​វីដ​១៩ ធ្លាក់​មក​ត្រឹម​៣​នាក់ កាលពី​ម្សិលមិញ​

​ក្រសួងសុខាភិបាល​វៀត​ណា​ម បានប្រកាស​រកឃើញ​ក​រ​ណី​ឆ្លង​ថ្មីៗ នៃ​ជំងឺ​កូ​វីដ​១៩​ចំនួន ៧,១១៦​ករណី​បន្ថែមទៀត និង​ស្លាប់​មនុស្ស​ព្រោះ​កូ​វីដ​១៩ ចំនួន​៣​នាក់ កាលពី​ថ្ងៃទី​២៨ មេសា​ម្សិលមិញ​។​

​រដ្ឋធានី​ហាណូយ​ដែល​បច្ចុប្បន្ន​ជា​ចំណុចកណ្តាល នៃ​ការផ្ទុះ​រីក​រាលដាល​ជំងឺ​នេះ បាន​រ៉ាប់រង​សម្រាប់​ករណី​ឆ្លង​ថ្មី​ថ្ងៃនេះ​ចំនួន ៩១៣​ករណី​។ ចំណែក​ខេត្ត​ដែលមាន​ករណី​ឆ្លង​ច្រើន​ដែរនោះ​គឺ​រួមមាន​ដូចជា ខេត្ត Phú Thọ មាន​ចំនួន ៤៧៥​ករណី និង​ខេត្ត Vĩnh Phúc ៤១៨​ករណី​។​

​ត្រឹម​ថ្ងៃទី​២៨ ខែមេសា វៀតណាម​មាន​ករណី​ឆ្លង​កូ​វីដ​-១៩ សរុប​នៅ​ទូទាំងប្រទេស​ចំនួន ១០,៦៣៨,៦៣២​នាក់ ក្នុងនោះ​អ្នកជំងឺ​ជាសះស្បើយ​ចំនួន ៩,២៤២,៣០៣​នាក់ ចំណែក​អ្នកស្លាប់​សរុប​នៅត្រឹម​ចំនួន​៤៣,០៣៧៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close