សប្តាហ៍នេះ កម្ពុជា​នឹង​មានភ្លៀងធ្លាក់លាយឡំដោយផ្គរ រន្ទះ និង​ខ្យល់កន្រ្តាក់

បើតាម​សេចក្តីជូនដំណឹង​របស់​ក្រសួងធនធានទឹក និង​ឧតុនិយម បាន​ឱ្យដឹងថា នៅកំឡុង​សប្តាហ៍នេះ ប្រទេស​កម្ពុជា​នឹង​ទទួល​រង​ឥទ្ធិពល នៃជ្រលង​សម្ពាធទាប (ឥណ្ឌា) ដែលស្ថានភាពបែបនេះ នឹងធ្វើ​ឱ្យ​បណ្តា​ខេត្ត​ និង​រាជធានី ស្ទើរទូទាំងប្រទេស​មានភ្លៀងធ្លាក់ លាយឡំជាមួយ​ផ្គរ រន្ទះ និង​​ខ្យល់កន្រ្តាក់។

ក្នុងនោះ សម្រាប់តំបន់​ទំនាបកណ្តាល អាចនឹងមានភ្លៀងធ្លាក់​ក្នុងកម្រិតពី​តិច ទៅបង្គួរ លាយឡំទៅដោយ​ផ្គរ រន្ទះ និង​​ខ្យល់កន្រ្តាក់ ហើយ​ទន្ទឹមនោះ កន្លែង​ខ្លះ​ក៏​អាច​មានភ្លៀងខ្លាំង។

សម្រាប់តំបន់ខ្ពង់រាប អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅច្រើន លាយឡំទៅដោយ​ផ្គរ រន្ទះ និងខ្យល់កន្រ្តាក់។

ដោយ​ឡែក​តំបន់មាត់សមុទ្រវិញ អាច​នឹង​មានភ្លៀងធ្លាក់​ក្នុង​កម្រិតពីតិចទៅបង្គួរ លាយឡំទៅដោយ​ផ្គរ រន្ទះ និង​ខ្យល់កន្រ្តាក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close