ឃាត់ខ្លួនមនុស្ស៣នាក់ ករណីដឹកជញ្ជូនសព្វាវុធឆ្លងដែនទៅប្រទេសថៃ
មន្រ្តីកងរាជអាវុធហត្ថបានឱ្យដឹងថា គេបានឃាត់ខ្លួនមនុស្សចំនួន៣នាក់ កាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២២កន្លងទៅនេះ ពាក់ព័ន្ធករណីដឹកជញ្ជូនសព្វាវុធដោយខុសច្បាប់ឆ្លងដែនទៅថៃ នៅត្រង់ចំណុចរង្វង់មូលយាយជីច្រូតស្រូវ ស្ថិតក្នុងភូមិឬស្សីក្រោក ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថល់ផ្ទៃប្រទេសបានមានប្រសាសន៍ប្រាប់បណ្តាញព័ត៌មានក្នុងស្រុកមួយថា “ជំហានដំបូងរឿងនេះ គឺជារឿងពិតហើយ គឺមានការជួញដូរកាំភ្លើង គ្រាប់ ហើយត្រូវបានរកឃើញដោយកងរាជអាវុធហត្ថពិតប្រាកដមែននៅខេត្តបាត់ដំបង”។
យ៉ាងណាក៏ដោយ ករណីនេះ សមត្ថកិច្ចជំនាញកំពុងតែបន្តស្រាវជ្រាវរកអ្នកដែលពាក់ព័ន្ធ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។