កសិករ​ដាំ​កាហ្វេ​នៅ​ខេត្តមណ្ឌលគិរី​លែង​បារម្ភ​ពី​តម្លៃ​ ​ក្រោយ​ក្រុមហ៊ុន​មួយ​ចូល​ទៅ​ប្រមូល​ទិញ​

កសិករ​ដែល​ធ្វើការ​ដាំដុះ​ដំណាំ​កាហ្វេ​នៅ​ខេត្តមណ្ឌលគិរី​ ​លែង​ព្រួយបារម្ភ​លើ​តម្លៃ​លក់​ ​លើក​ចេញ​ទៀតហើយ​ ​ខណៈ​ដែល​សព្វថ្ងៃ​មាន​ក្រុមហ៊ុន​មួយ​បាន​ចុះ​មក​ទទួល​ទិញ​ទិន្នផល​ ​កា​ហ្វេ​បញ្ជួន​ទៅក្រៅ​ប្រទេស​ ​ដោយ​ផ្តល់​ជូន​នូវ​តម្លៃ​សមរម្យ​ដល់​កសិករ​។

​លោក​ ​រ៉ូយ​ ​ទើប​ ​ដែល​មាន​ដំណាំ​កាហ្វេ​ប្រមាណ៨ហិ​ក​តា​នៅ​ភូមិ​ពូ​ចារ​ ​ឃុំ​ប៊ូស្រា​ ​ស្រុក​ពេជ្រា​ដា​ ​បាន​ថ្លែង​ថា​ ​តម្លៃ​កាហ្វេ​កាលពី​ ​ឆ្នាំ២០១៧បាន​ត្រឹម​ ​៦ពាន់​រៀល​ទៅ៧ពាន់​រៀល​ប៉ុណ្ណោះ​ ​តែ​នៅ​ឆ្នាំនេះ​គាត់​អាច​លក់​បាន​តម្លៃ​មួយ​គីឡូក្រាម​រហូតដល់១ម៉ឺន​រៀល​ ​ចំពោះ​គ្រាប់​កាហ្វេ​ស្ងួត​ ​ឯ​គ្រាប់​កាហ្វេ​ស្រស់​វិញ​ ​ក្នុង​មួយ​គីឡូក្រាម​តម្លៃ៤ពាន់​រៀល​ ​ដែល​បាន​ធ្វើ​ឱ្យ​គាត់​រួម​នឹង​កសិករ​ដទៃទៀត​ ​ទទួល​បានផល​ចំណេញ​ច្រើន​ពី​ដំណាំ​នេះ​។​ ​ចំណែក​ទិន្នផល​ដែល​ទទួល​បាន​ ​គឺ​មួយ​ហិ​ក​តា​ ​បាន​គ្រាប់​កាហ្វេ​ស្រល់​ប្រមាណ៧ទៅ៨តោន​ ​បើ​ហាល​ស្ងួត​អាច​នៅសល់​ត្រឹម៤ទៅ៥តោន​។​

​តំណាង​ក្រុមហ៊ុន​ ​Coffe​ ​Timor​ ​ប្រចាំ​ខេត្តមណ្ឌលគិរី​លោក​ ​យស​ ​ចាន់​ថា​ ​បានឱ្យ​ដឹង​ ​ថា​ ​ក្រុមការងារ​របស់​លោក​បាន​នឹង​កំពុង​បង្កើន​សកម្មភាព​ចុះ​បង្រៀន​ ​នឹង​ជួយ​ផ្តល់​ជា​ ​ដើមទុន​សម្រាប់​បងប្អូន​ប្រជាកសិករ​ដាំដំណាំ​កាហ្វេ​ ​បែប​ធម្មជាតិ​ដើម្បី​អាច​នាំចេញ​ទៅ​ ​ក្រៅប្រទេស​ ​ហើយ​ទទួល​បាន​តម្លៃ​ថ្លៃ​។

​លោក​ ​យស​ ​ចាន់​ថា​ ​បាន​បញ្ជាក់​ថា​ ​ក្រុមការងារ​របស់​លោក​ ​បាន​ចុះ​ធ្វើសកម្មភាព​ ​ជួយ​ដល់​ប្រជាកសិករ​ដាំ​កាហ្វេ​ ​នៅ​ស្រុក​ពេជ្រា​ដា​រយៈពេល២ឆ្នាំ​មក​ហើយ​ ​ដោយ​បាន​ផ្តល់​ជា​បច្ចេកទេស​ ​ឧបករណ៍​ប្រើប្រាស់​ដើមទុន​ ​រួម​នឹង​ទទួល​ទិញ​គ្រាប់​កាហ្វេ​ ​ពី​កសិករ​ក្នុង​តម្លៃ​ខ្ពស់​ជាង​ទីផ្សារ​ធម្មតា​។​ ​តែ​បាន​តម្លៃ​ថ្លៃ​សម្រាប់​តែ​គ្រាប់​កាហ្វេ​ដែល​ដាំ​ដោយ​ ​ប្រើ​ជី​កសិកម្ម​គ្មាន​គីមី​ប៉ុណ្ណោះ​។​

​ប្រធានមន្ទីរ​កសិកម្ម​ខេត្តមណ្ឌលគិរី​ ​លោក​ ​សុង​ ​ឃាង​ ​បានឱ្យ​ដឹង​ថា​ ​«​សព្វថ្ងៃ​ផ្ទៃដី​ដាំដំណាំ​កាហ្វេ​ក្នុង​ខេត្ត​ ​មាន​សរុប​ចំនួន២៨៥​ ​ហិ​ក​តា​ ​ក្នុង​នោះ​ ​កាហ្វេ​ក្រុមហ៊ុន​ ​ចំនួន១៣៥ហិ​ក​តា​។​ ​ចំណែក​ទីផ្សារ​កាហ្វេ​សព្វថ្ងៃ​នេះ​លោក​ប្រធានមន្ទីរ​បានឱ្យ​ដឹង​ថា​ ​កំពុង​មាន​តម្រូវការ​ខ្ពស់​ដោយសារតែ​ប្រជាពលរដ្ឋ​ជាពិសេស​អ្នក​និយម​ពិសា​កាហ្វេ​បាន​យល់ដឹង​ច្បាស់​ពី​ផលប្រយោជន៍​នៃ​ការ​ពិសា​កាហ្វេ​ធម្មជាតិ​ ​និង​កាហ្វេ​គីមី​មាន​ភាព​ខុសគ្នា​ដូចម្តេច​ ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close