រដ្ឋមន្ត្រីក្រសួង​អប់រំ សម្ពោធ​ដាក់​ជា​ផ្លូវការ​សៀវភៅ “​ឈ្វេងយល់​អំពី​អាស៊ាន តួនាទី​ច្បាប់ និង​វិស័យ​អប់រំ ក្នុង​សមាហរណកម្ម​អាស៊ាន​”

ភ្នំពេញ​៖ សៀវភៅ “​ឈ្វេងយល់​អំពី​អាស៊ាន តួនាទី​ច្បាប់ និង​វិស័យ​អប់រំ​ក្នុង​សមាហរណកម្ម​អាស៊ាន​” ជា​ស្នាដៃ​និពន្ធ ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា ត្រូវបាន​បោះ​ពុ​ម្ភ​ជា​ភាសា​ខ្មែរ និង​អង់គ្លេស ដើម្បី​លើកកម្ពស់​ការយល់ដឹង​ពី​សង្គម​វប្បធម៌​អាស៊ាន ត្រូវបាន​សម្ពោធ​ដាក់​ជា​ផ្លូវការ ស្រប​ពេលដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​អាស៊ាន​។

​កម្មវិធី​នេះ​បាន​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា ព្រមទាំង​វត្តមាន ឯកឧត្តម ហោ ប៉េង សាកលវិទ្យាធិការ​នៃ​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង កាលពី​ថ្ងៃទី​០៣ ខែឧសភា ឆ្នាំ​២០២០​។ ក្នុងឱកាស​នោះ​ផងដែរ ឯកឧត្តម​រដ្ឋមន្ត្រី​បានផ្តល់​កិត្តិយស​ផ្តល់ជូន​បាឋកថា​ដោយផ្ទាល់​។

​សូមជម្រាបថា ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ​រដ្ឋមន្ត្រី បាន​និពន្ធ និង​បោះ​ពុ​ម្ភ​ផ្សាយ​សៀវភៅ​ជា​ភាសា​ខ្មែរ អង់គ្លេស បារាំង ពាក់ព័ន្ធ​នឹង​សេដ្ឋកិច្ច ហិរញ្ញវត្ថុ នីតិសាស្ត្រ អប់រំ ប្រវត្តិសាស្ត្រ អក្សរសាស្ត្រ​។ កន្លងមក ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ​រដ្ឋមន្ត្រី បានធ្វើ​បាឋកថា​ចំនួន​២​លើក​រួចមកហើយ​នៅ​សាកល​វិទ្យា​ជាតិ​គ្រប់គ្រង និង​ដោយឡែក​ថ្ងៃនេះ​ជា​លើក​ទី​៣ នៃ​ការធ្វើ​បាឋកថា​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close