វៀតណាម គ្មានមនុស្សស្លាប់ លើកដំបូង អំឡុងជិត១ឆ្នាំ ដោយធំងឺកូវីដ
ហាណូយ៖ កាលពីថ្ងៃទី៣ ឧសភា វៀតណាមគ្មានមនុស្សស្លាប់ព្រោះជំងឺកូវីដ១៩ទេ ដែលនេះគឺជាលើកដំបូងហើយដែលប្រទេសនេះគ្មានមនុស្សស្លាប់ព្រោះកូវីដ ចាប់តាំងពីថ្ងៃទី២៥ កក្ដដា ២០២១មក។
យ៉ាងណាក៏ដោយ វៀតណាមមានឆ្លងថ្មី ២៧០៩ករណីទៀត កាលពីម្សិលមិញ នាំឲ្យចំនួនអ្នកឆ្លងសរុប កើនដល់ ១០,៥១៦,៥៣៩នាក់ហើយ។ រីឯចំនួនមនុស្សស្លាប់សរុប មាន៤៣០៤៧នាក់។
ក្នុងចំណោមប្រជាជនសរុបនៅវៀតណាម មាន៨០.៤ភាគរយហើយ ដែលបានចាក់វ៉ាក់សាំង ២ដូសរួចរាល់ហើយ ខណៈដែល៥៨ភាគរយបានចាក់ដូសជំរុញទី៣៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។