ក្រុមហ៊ុន​BP របស់​អង់គ្លេស ខាតបង់​ទឹកប្រាក់ ២០​ពាន់​លាន​ដុល្លារ ពេល​ដក​ចេញពី​រុស្ស៊ី​

​នៅ​ថ្ងៃទី ៣​ខែមេសា ក្រុមហ៊ុន​ថាមពល​ប្រេង​ធំ​បំផុត​របស់​អង់គ្លេស The British Petroleum Company plc (BP) បានប្រកាស​ខាតបង់​ប្រាក់​ជាង ២០ ពាន់​លាន​ដុល្លារ ក្នុង​ត្រីមាស​ទីមួយ​ឆ្នាំ ២០២២ ក្រោយ​បញ្ចប់​សកម្មភាព​រកស៊ី​នៅក្នុង​ប្រទេស​រុស្ស៊ី ។​

​តាម​ការប្រកាស​របាយ​ការណ៍​ហិរញ្ញវត្ថុ​របស់​ក្រុម​ក្រុ​ហុន BP បានប្រកាស​ឲ្យ​ដឹងថា ការខាតបង់​របស់​ក្រុមហ៊ុន ក្នុង​ត្រីមាស​ទីមួយ​ឆ្នាំ ២០២២ គឺមាន​ដល់​ទៅ ២០,៣៨​ពាន់​លាន​ដុល្លារ ដោយសារតែ ម្ចាស់​ភាគហ៊ុន​បាន​ដកខ្លួន​ចេញ​។​

​ក្រៅពី​កា​ការខាតបង់​ខាងលើ ក្រុមហ៊ុន​ថាមពល​អង់គ្លេស BP ក៏បាន​ប្រកាសថា ការខាតបង់​ប្រាក់ចំណូល​ដល់​ទៅ ៦,២​ពាន់​លាន​ដុល្លារ ដោយសារតែ​តម្លៃ​ប្រេង​ឡើងថ្លៃ ។​

​កាលពី​ចុងខែ​កុម្ភៈ​កន្លងមក ក្រុមហ៊ុន BP របស់​អង់គ្លេស បានប្រកាសថា បាន​ដក​ភាគហ៊ុន​ដល់​ទៅជិត ២០%​ពី​ក្រុមហ៊ុន​ប្រេង Rosneft របស់​រុស្ស៊ី និង​ផ្អាក​សកម្មភាព អាជីវកម្ម​នៅក្នុង​ប្រទេស​រុស្ស៊ី ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close