ជំនួញ​ឈើ​ឆ្លងដែន​ទៅ​ប្រទេស​វៀតណាមក្នុង​ខេត្តក្រចេះ ដំណើរការ​យ៉ាង​រលូន បន្ទាប់​ត្រូវ​គ្នា​ជាមួយ​មន្ត្រី​គយ​ចល័ត ក្រោម​ការដឹកនាំ​របស់​លោក ព្រាប គា​រ៉ាត់​ហៅ​សិ​ទ្ឌិ​

(​ក្រចេះ​)៖ សេចក្តីរាយការណ៍​ពី​ស្រុក​ស្នួល​ខេត្តក្រចេះ​បាន​ឲ្យ​ដឹងថា ជំនួញ​ឈើ​ខុសច្បាប់​ឆ្លងដែន​ទៅ​ប្រទេស​វៀត ណា​ម​នៅតែ​បន្ត សកម្មភាព​បាន​យ៉ាង​រលូន បន្ទាប់ពី​កម្លាំង​គយ​ចល័ត​បាន​បិទ មិនឱ្យ​មានការ​ចរាចរ​ឆ្លងដែន កាលពី​សប្តាហ៍​កន្លងទៅ​នេះ​។​

​ប្រភពពី​ស្រុក​ស្នួល បាន​បង្ហើប​ឲ្យ​ដឹងថា ជំនួញ​ឈើ​ខុស ច្បាប់​នាំចេញ​ទៅ​ប្រទេស​វៀតណាម នៅតែ​អាច​បន្ត​សកម្ម ភាព​បាន​ឡើង​វី​ញ ក្រោយពី​មានការ​ចរចា​ត្រូវរ៉ូវ​គ្នា​ជាមួយ​កម្លាំង​គយ​ចល័ត នៅក្នុង​រយៈពេល​ប្រមាណ​ជិត​១​សប្តាហ៍​នេះ ទើប​ក្រុម​ឈ្មួញ​ចាប់ធ្វើ​សកម្មភាព​ដឹកជញ្ជូន​រាល់​យប់ ចេញពី​តំបន់​នានា នៅក្នុង​ស្រុក​សំបូរ និង​ស្រុក​ចិត្រ​បុរី នាំ​ឆ្ពោះទៅកាន់​ស្រុក​ស្នួល តាម​បណ្ដា​ច្រករបៀង​មួយចំនួន​នៅតាម​ខ្សែបន្ទាត់​ព្រំដែន ដើម្បី​ដឹក​បន្ត​នាំចេញ​ទៅកាន់​ប្រទេស​វៀតណាម​។​

​ប្រភព​បាន​បង្ហើប​ឱ្យដឹងទៀតថា ការផ្អាក​មួយរយៈ​កាល​កន្លងទៅ ដោយសារ​មន្ត្រី​គយ​ចល័ត​បាន​បញ្ជា​ឱ្យ​ផ្អាក​មិន​ឲ្យ​ក្រុម​ឈ្មួញ​ធ្វើ​សកម្មភាព​នាំ​ឈើ​ចេញទៅ​ក្រៅប្រទេស ហើយ​ការបិទ​មិនឱ្យ​ក្រុម​ឈ្មួញ​ធ្វើ​សកម្មភាព​នាំចូល​ឆ្លងដែន​ចេញទៅ​ក្រៅប្រទេស​នេះ ក៏ត្រូវ​បាន​គេ​បង្ហើប​ឱ្យដឹង​ដែរ​ថា ដោយសារ​តែមាន​ការចរចា​មិនត្រូវ​តម្លៃ​គ្នា រវាង​ក្រុម​ឈ្មួញ និង​មន្ត្រី​គយ​ចល័ត ដែល​ប្រចាំការ​នៅក្នុង​ស្រុក​ស្នួល ខេត្តក្រចេះ​។​

​ប្រភព​ដដែល​បានបង្ហាញ​ពី​សកម្មភាព​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ថា រយៈពេល​កន្លងទៅនេះ ជំនួញ​ឈើ​ខុសច្បាប់​បាន​បន្តសកម្មភាព​នាំ​ចេញទៅ​វៀតណាម​បាន​ធម្មតា​ឡើងវិញ ហើយ​ការធ្វើសកម្មភាព​ឡើងវិញ​បាន ត្រូវបាន​គេ​បញ្ជាក់ថា មានការ​ចរចា​ជាមួយនឹង​កម្លាំង​គយ​ចល័ត ដែល​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់លោក ព្រាប គា​រ៉ាត់ មេ​គយ​ចល័ត​ប្រចាំ​តំបន់​៦ មាន​សមត្ថកិច្ច​គ្រប់គ្រង​លើ​ដែនដី​ខេត្តព្រៃវែង កំពង់ចាម ត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង រតនគិរី និង​ខេត្ត​មណ្ឌល​គី​រី​។​

​សមត្ថកិច្ច​តូចតាច​មួយចំនួន​បាន​បង្ហើប​ប្រាប់ថា រាល់​សកម្មភាព​នៃ​ការដឹកជញ្ជូន​ទំនិញគេចពន្ធ​រាប់ទាំង​ជំនួញ​ឈើ​ឆ្លងដែន​នេះ​អាច​ចរាចរ​ត្រូវបាន មានតែ​កម្លាំង​គយ​ចល័ត​តែប៉ុណ្ណោះ​ព្រោះ​ការបិទ​ឬ​បើក​ឱ្យ​ដំណើរការ​គឺ​ស្ថិតនៅលើ​មន្ត្រី​គយ និង​កម្លាំង​សមត្ថកិច្ច​ជំនាញ​នៅតាម​ក្រវ៉ាត់​ព្រំដែន​។​

​ហើយ​សកម្មភាព​នៃ​ការ​ចរាចរ​ឈើ​ខុសច្បាប់​ដែល​បានធ្វើ​សកម្មភាព​ដឹកជញ្ជូន​ចេញពី​ចំណុច​ឃុំ​អូ​គ្រៀង និង​ឃុំ​ក្បាលដំរី ឆ្លងកាត់​ខេត្ត​ក្រុង​ក្រចេះ នាំ​ឆ្ពោះទៅ​ស្រុក​ស្នួល តាម​កំណាត់​ផ្លូវជាតិ​លេខ​៧ គឺមាន​បង្ក​ការភ័យខ្លាច​ដល់​ប្រជាពលរដ្ឋ​អ្នកធ្វើដំណើរ​តាម​ដងផ្លូវ​មួយ​នេះ​។​

​ប្រជាពលរដ្ឋ​បាន​និយាយថា ដោយសារ​មានការ​បើកដៃ​ឲ្យ​ធ្វើ​ចរាចរណ៍​ឈើ​ដោយ​ចំហរ​នេះ ទើប​ក្រុម​អ្នកបើកបរ​រថយន្ត​នេះ មិន​គោរព​ច្បាប់​ចរាចរណ៍ បង្ក​ភាពអនាធិបតេយ្យ​ពេញ​តាមផ្លូវ​មានការ​ប្រដេញជើង​គ្នា​ពេញ​ដងផ្លូវ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ចាត់ទុក​សមត្ថកិច្ច​ជំនាញ ដែល​ដាក់​ក្រុម​ត្រួតពិនិត្យ​តាម​ដងផ្លូវ​ថា លុយ​ធ្វើឱ្យ​ខ្មា​ក់​ភ្នែក​មិនមាន​ចំណាត់ការ​ទៅលើ​ក្រុម​រថយន្ត​ដឹកឈើ​ខុសច្បាប់​ទាំងនោះ​។​

​ក្រៅពី​ការបើក​ដៃ​ឲ្យ​មានការ​នាំចូល​ឆ្លងដែន​ឈើ​ខុសច្បាប់​ពី​សំណាក់​មន្ត្រី​គយ​ចល័ត ក្រោម​ការគ្រប់គ្រង​រប​ស់លោក ព្រាប គា​រ៉ាត់ មេ​គយ​ចល័ត និង​មន្ត្រី​ជំនាញ ដែល​ពាក់ព័ន្ធ​គឺ​តាម​ដងផ្លូវ​ចាប់តាំងពី​ស្រុក​សំបូរ រហូតដល់​ស្រុក​ស្នួល ខេត្តក្រចេះ ដោយមាន​ស្នាក់ការ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ជាច្រើន​កន្លែង និង​ស្នាក់ការ​កម្លាំង​ង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ដែល​ទទួល​បេសកកម្ម​ពិសេស​ឲ្យ​បង្ក្រាប​បទល្មើស​ព្រៃឈើ ក៏​មិនអាច​ទប់ស្កាត់​សកម្មភាព​ច​រា​រណ៍​ឈើ​ខុសច្បាប់​ឆ្លងដែន​ទៅ​ទឹកដី​វៀតណាម​។​

​ជាក់ស្ដែង​ចាប់តាំងពី​ដើមខែ​វិច្ចិកា ឆ្នាំ​២០១៨​នេះ គឺ​ក្រុម​ឈ្មួញ​បាន​សម្រុក​ដឹកជញ្ជូន​រាល់​យប់ ដែលមាន​រថយន្ត​ក្បួន​ជាច្រើន​គ្រឿង ដែល​ប្រមូល និង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ពី​តាម​តំបន់​ផ្សេងៗ នៅក្នុង​ស្រុក​សំបូរ និង​ស្រុក​ចិត្រ​បុរី រួច​នាំ​ឆ្ពោះ​មកកាន់​គោលដៅ​តែមួយ គឺ​ក្នុងស្រុក​ស្នួល ខេត្តក្រចេះ ដើម្បី​នាំចេញ​ទៅកាន់​ប្រទេស​វៀតណាម​បាន​ដោយ​រលូន​និង​មិនមាន​ការភិតភ័យ​ទាំងអស់​ព្រោះតែ​សម​ត្ត​កិច្ច​តាម​ដងផ្លូវ​ឃុបឃិត​ជា​ប្រព​ន្ឌ័​ទៅ​ហេ​ី​យ​៕​ពាក់​និង​បញ្ហា​លេ​ី​កឡេ​ី​ង​ខាង​លេ​ី​ខ្មែរ​៧​មករា​មិនអាច​សុំ​ការបំភ្លឺ​បាន​ឡេ​ី​យ​ពី​លោក​ព្រាប​គី​រ៉ាត់​ហៅ​សិ​ទ្ឌិ​មេ​គយ​ចល័ត​ប្រចាំ​តំបន់​៦​បាន​ឡេ​ី​យ​ដោយ​តេ​ទូ​រស​ព្ឌ័​តែ​គ្មាន​អ្នកទទួល​៕​ ដោយ៖ ឆាយ ចាន់ថន

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close