គ្មានប្រទេសណាមួយជំនួសរុស្ស៊ីក្នុងការផ្គត់ផ្គង់ថាមពលលើពិភពលោកនោះឡើយ
អគ្គលេខាអង្គការ OPEC លោក Mohammed Barkindo បានប្រកាសឲ្យដឹងថា បណ្តាប្រទេសនាំប្រេងចេញនៅលើពិភពលោក មិនអាច ជំនួសតំណែងរបស់រុស្ស៊ីបានឡើយក្នុងការផ្គត់ផ្គងប្រេងទៅលើទីផ្សារពិភពលោក ។ រុស្ស៊ីផលិតប្រេងបានរហូតដល់ទៅ ជាង ៧លានបារ៉ែលក្នុងមួយថ្ងៃ ។
មានប្រសាសន៍នៅក្នុងកិច្ចប្រជុំគណៈកម្មការឯកទេសរួមរបស់ OPEC និងប្រទេសម្ព័ន្ធ ដែលហៅថា OPEC+ បានប្រកាសថា មិនមានប្រភពផ្គត់ផ្គង់ណាមួយមកជំនួសរុស្ស៊ីបានឡើយ។ អគ្គលេខាធិអង្គការ OPEC លោក Mohammed Barkindo បានបញ្ជាកថាក្រុមប្រទេសផលិតប្រេង មិនមានសមត្ថភាពនៅក្នុងការជំនួសដំណែងរបស់រុស្ស៊ីនោះឡើយ។ លោកបានបន្តទៀតថា«ជាការពិតណាស ការនាំចេញប្រេងដល់ទៅ ៧លានបារ៉ែលក្នុងមួយថ្ងៃរបស់រុស្ស៊ីគឺជាចំនួនយ៉ាងច្រើនមិនអាចចំនួនបានឡើយ»។
នៅក្នុងរបាយករណ៍ថ្មីបំផុតស្តីពីទីផ្សារ«មាសខ្មៅ» OPEC+ មានគម្រោងបង្កើនការផលិតប្រេង ១,៩លានបារ៉ែលក្នុងមួយថ្ងៃក្នុងឆ្នាំ២០២២ គឺច្រើនជាង ៦សែនដូស បើប្រៀបធៀបនឹងឆ្នាំមុន ។ តម្រូវការប្រើប្រាស់របស់ពិភពលោកនៅក្នុងឆ្នាំនេះនឹងកើនឡើង បន្ថែម ៣,៦៧លានបារ៉ែលក្នុងមួយថ្ងៃ ។
សារព័ត៌មាន Tass របស់រុស្ស៊ីបានផ្សាយថា ការវាយតម្លៃស្តីពីផលប៉ះពាល់ដោយការដាក់ទណ្ឌកម្មរបស់អឺរ៉ុប ទៅលើរុស្ស៊ីក្នុងវិស័យថាមពលប្រេង មិនត្រូវបានពិភាក្សានៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីថាមពល OPEC+នាថ្ងៃទី ៥ខែឧសភានេះឡើយ។
ការលើកឡើងខាងលើរបស់ OPEC+ ក្នុងពេលដែលអឺរ៉ុបមានគម្រោងដាក់ទណ្ឌកម្មលើកទី៦ទៅលើប្រទេសរុស្ស៊ី ក្នុងនោះមានវិស័យថាមពលប្រេង។ ប៉ុន្តែមានប្រទេសជាច្រើននៅក្នុងតំបន់អឺរ៉ុប មិនយល់ស្រប់នោះឡើយ ដោយនៅតែបន្តទិញប្រេងពីរុស្ស៊ីដដែល ដើម្បីសេដ្ឋកិច្ចជាតិនិងផលប្រយោជន៍ប្រជាជនរបស់ខ្លួន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។