ប្រជា​នេសាទ​ស្នើ​អភិបាលខេត្ត​ស្រាវជ្រាវ ​ទៅលើ​ករណី​​ជន​មួយក្រុម​ដើរ​ប្រមូល​លេខ​ក្បាលទូក បង្ខំ​ឱ្យ​បង់លុយ ដើម្បី​មាន​សិទ្ធិ​ចេញ​អូស​កូន​ក្រែង​ឈាម​

​ខេត្ត​ព្រះសីហនុ​៖ ក្រុម​ប្រជា​នេសាទ ស្នើឱ្យ​លោក​អភិបាល ខេត្ត​ស្រាវជ្រាវ និង​ពិនិត្យ​ទៅលើ​ករណី​មាន​ជន​មួយក្រុម​ដើរ​ប្រមូល​លុយ​តាម​ក្បាលទូក ដើម្បី​មាន​សិទ្ធិ​ចេញ​អូស​កូន​ក្រែង​ឈាម គ្រា​ដែល​លោក​អភិបាលខេត្ត​កំពុង​ចេញ​បទ បញ្ជា​យ៉ាង​តឹងរឹង​បំផុត ទៅ​មន្ត្រី​ជំនាញ​ឱ្យ​បង្ក្រាប​ឱ្យខាងតែបាន ចំពោះ​ការ​អូស​កូន​ក្រែង​ឈាម​នោះ​។​


​ការផ្ទុះ​ប្រតិកម្ម រហូតដល់​មានការ​ស្នើសុំ​អន្តរាគមន៍​ដល់​លោក​អភិបាលខេត្ត​នេះ បន្ទាប់ពី​ទូក​នេសាទ​របស់​ប្រជា​នេសាទ​មួយចំនួន​ត្រូវបាន​កម្លាំង​មន្ត្រី​ជំនាញ ចុះបង្ក្រាប​យ៉ាង​ចាស់ដៃ ដោយយោង​ទៅតាម​បទបញ្ជា​របស់លោក​អភិបាលខេត្ត ប៉ុន្តែ​បែរជា​ទូក​នេសាទ​មួយចំនួនធំ​នៅតែមាន​សិទ្ធិ​ក្នុងការ​អូស​កូន​ក្រែង​ឈាម​ដ៏​ដែល ព្រោះ​ពួកគេ​បាន​អះអាងថា មកពី​ពួកគេ​បាន​កត់​លេខ​ក្បាលទូក​ឱ្យ​មនុស្ស​មួយក្រុម យកទៅឱ្យ​ស្ថាប័ន​ពាក់​ព័​ន្ឋ​ថ្នាក់លើ ដើម្បី​មាន​សិទ្ធិ​អូស​ស្របច្បាប់ ស្របពេល​ដែល​ទូក​ណា​ពុំមាន​លេខ​ក្បាលទូក មន្ត្រីជលផល​នឹង​ចាប់​ផាកពិន័យ​ជាពុំខាន​ឡើយ​។​


​ជុំវិញ​ការចុះ​គាត់​លេខ​ក្បាលទូក​អូស​កូន​ក្រែង​ឈាម​ល្មើសច្បាប់​នេះ ប្រជា​នេសាទ​ម្នាក់ ក្នុងចំណោម​ប្រជា​នេសាទ​ជាច្រើន ដែល​កំពុង​អូស​កូន​ក្រែង​ឈាម​បាន​អះអាងថា មូល​ហេតុដែល​ពួកគាត់​មាន​សិទ្ធិ​អូស​មិន​ខ្លាច​សមត្ថកិច្ច ព្រោះ​ពួកគាត់​បាន​គាត់​លេខ​ក្បាលទូក​ព្រមទាំង​ថតចម្លង​អត្តសញ្ញាណប័ណ្ណ​ជូន​មនុស្ស​មួយក្រុម​រួចហើយ ប៉ុន្តែ​សម្រាប់តែ​ទូក​ណា​ដែល​ព្រម​លុយ​កូន​ក្រែង​ឈាម​ទៅឱ្យ​ចែ​តែប៉ុណ្ណោះ ឯ​ទូ​កណា​មិន​ព្រម​លក់​ទៅអោយ​ចែ​នី គឺ​ពួកគេ​មិនអាច​កត់​លេខ​ក្បាលទូក​នោះទេ​


​ដោយឡែក​ទាក់ទិន​ទៅនឹង​ភាពផ្ទុយ​គ្នា​នេះ មានមតិ​មួយចំនួន​បានបង្ហាញ​ទស្សនៈ​ថា វា​មិនដែល​មានច្បាប់​ឯណា​ដូចនេះ​ទេ បើ​ហាម​គឺ​ហាម​ទាំងអស់គ្នា បើ​អនុញ្ញាត​ត្រូវតែ​អនុញ្ញាត​ទាំងអស់គ្នា បើ​មានរឿង​បែបនេះ​មាន​វា​ពិតជា​រឿង​អយុត្តិធម៌​បំផុត​សម្រាប់​អ្នកនេសាទ​ដូចគ្នា ហើយ​វា​បានបង្ហាញ​យ៉ាងច្បាស់​អំពី​អំពើ​ពួក​រលួយ បក្ខពួកនិយម អ្នកណា​មាន​សែស្រឡាយ​ខ្នង​អ្នក​សែស្រឡាយ​អត់​ខ្នង​គេ​ចាប់ ដូចនេះ​តើ​ច្បាប់​នៅឯណា​?​។​

​ឆ្លើយតប​ទៅនឹង​បញ្ហា​ដ៏​ចម្រូងចម្រាស់​នេ​ា​ស់​នេះ លោក នេន ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត និង លោក ឯម ភា ន​នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត​ព្រះសីហនុ​) ពុំទាន់​អាច​សុំ​ការបំភ្លឺ​បាន​នៅ ឡើយ​ទេ ជុំវិញ​ការចុះ​គាត់​លេខ​ក្បាលទូក​ដើម្បី​មាន​សិទ្ធិ​អូស​កូន​ក្រែង​ឈាម​នេះ ស្របពេល​ដែល​លោក​អភិបាល ខេត្ត​ដាក់បទបញ្ជា បង្ក្រាប​បទល្មើស​អូស​កូន​ក្រែង​ឈាម​នេះ​។​


​សូម​រំលឹក​ផងដែរ​ថា​កាលពី​រសៀល ថ្ងៃទី​៧ វិច្ឆិកា ២០១៨ នេះ​កន្លងទៅនេះ លោក យន្ត មីន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ បាន​មាន​ប្រ​ត្តិ​កម្ម​យ៉ាងខ្លាំងៗ ក្រោយ​ទ​ទូល​បាន​នៅ​ព័ត៌មាន ពាក់ ព័ន្ធ ភាពអនាធិបតេយ្យ នៃ​ការឃុបឃិត​គ្នា នេសាទ កូន​គ្រែង​ឈាម តូចៗ ដោយ ខុស ច្បាប់ នៅ​តំបន់ កោះ ខ្យង ស្ថិតក្នុង​ឃុំ​អូរជ្រៅ​ស្រុក​ព្រៃនប់ ដោយ លោក បានចេញ​បញ្ជា​ភ្លាមៗ ទៅដល់ មន្ត្រី ជំនាញ​ពាក់ព័ន្ធ ជាពិសេស មន្ត្រី​មន្ទីរ​កសិកម្ម រុក្ខា ប្រមាញ់​និង​នេសាទ​ខេត្ត​ព្រះសីហនុ ឱ្យ​ចាត់វិធានការ​បន្ទាន់​ដើម្បី​ទប់ស្កាត់ និង​ធ្វើការ​បង្ក្រាប ទៅលើ​ឈ្មួញ​ដែល​ជួញដូរ​កូន គ្រែង​ឈាម​យកទៅលក់​ឱ្យ​ឈ្មួញ​នៅ​ប្រទេស​វៀតណាម​។

​ជាមួយគ្នានេះ លោក អភិបាលខេត្ត​ក៏បាន​ធ្វើការ​បញ្ជាក់​ផងដែរ​ថា សមត្ថកិច្ច​ពាក់​ព​ន្ធ័ ទាំង អស់​នៅ​មូលដ្ឋាន​ក៍​ត្រូវ​ចូលរួម​បង្ក្រាប​ដែរ ក្នុងករណី​ជួប​ការដឹកជញ្ជូន​កូន​គ្រែង​ឈាម យកទៅលក់​នៅ​ប្រទេស​វៀតណាម គឺ​ធ្វើយ៉ាងណា​លុបបំបាត់​ឲ្យ​បាន​ទាំងស្រុង​នូវ​ជំនួញ​ជួញដូរ ក៏​ដូច​កា​នេសាទ​កូន​ក្រែង​ខុសច្បាប់​បែបនេះ​តទៅទៀត​៕​

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close