តុលាការខេត្តបាត់ដំបង​លើកពេលប្រកាសសាលក្រមសំណុំរឿងអ្នក​សារព័ត៌មានកម្ពុជារាល់ថ្ងៃ

ករណីសំណុំរឿងចាហ្វាងគេហទំព័រ​សារព័ត៌មានកម្ពុជារាល់ថ្ងៃ ដែល​ត្រូវ​សាលាដំបូង​ខេត្ត​បាត់ដំបងចោទប្រកាន់ពាក់ព័ន្ធនឹង​បទ ញុះញង់ឲ្យ​ប្រព្រឹត្ត​ឧក្រដ្ឋជាអាទិ៍ ត្រូវ​បានលើក​ពេល​ប្រកាស​សាលក្រម ដោយ​មិន​បញ្ជាក់មូលហេតុ។

លោក សុខ សារ៉ាន់ អ្នក​សារ​ព័ត៌មាន​គេហទំព័រ​កម្ពុជា រាល់ថ្ងៃ​ត្រូវ​បាន​សាលាដំបូងខេត្តបាត់ដំបង​កោះហៅមកធ្វើការសាកសួរ និង​ចាប់ខ្លួន​កាលពី​កំឡុង​ខែមករា ឆ្នាំ​២០២២ ដោយចោទពីបទញុះញង់ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋជាអាទិ៍ នៅចំណុចព្រៃលិចទឹក ស្ថិត​នៅ​ភូមិព្រែកហ្លួង ស្រុកឯកភ្នំ ខេត្តបាត់ដំបង កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ​២០២១។

នៅក្នុងសវនាការដែលធ្វើឡើងកាលពីថ្ងៃទី២០ ខែមេសា តំណាង​អយ្យការអមសាលាដំបូងខេត្តបាត់ដំបង បានធ្វើការ​សន្និដ្ឋាន​ដោយ​ឲ្យ​ទម្លាក់ចោល​ការ​ចោទប្រកាន់។

តែយ៉ាងណាក៏ដោយ នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ​២០២២ ដែលជាថ្ងៃប្រកាស​សាលក្រម សាលាដំបូងខេត្តបាត់ដំបង​បានលើកពេលប្រកាសសាលក្រម ដោយ​មិនបញ្ជាក់ពីមូលហេតុនោះឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close