ទិដ្ឋភាព​នៃ​ការ​ដង្ហែរ​ក្បួនព្យុហយាត្រា ខួប​៧៧​ឆ្នាំ ទិវា​ជ័យជម្នះ ៩​ឧសភា​នៅ​រុស្ស៊ី​

​នៅ​ថ្ងៃទី​៩​ខែឧសភា គឺជា​ទិវា​ជ័យជម្នះ​នឹង​ត្រូវបាន​រៀបចំឡើង​នៅក្នុង​ទីក្រុង​ធំៗ​របស់​រុស្ស៊ី ដោយ​មានការ​ដង្ហែរ​ក្បួនព្យុហយាត្រា និង​បាញ់​កាំជ្រួច​ផ្កាភ្លើង​អបអរសាទរ​។ ពិធី​ដង្ហែរ​ក្បួនព្យុហយាត្រា ត្រូវបាន​ធ្វើឡើង​ក្រោយ​រយៈពេល ២​ឆ្នាំ ផ្អាក​ដោយសារ​កូ​វីដ​១៩ ។​ ​នៅក្នុង​ទីក្រុង​ចំនួន​២៨ ក្នុងប្រទេស​រុស្ស៊ី បាន​ប្រារព្ធ​ពិធី​ដង្ហែរ​ក្បួនព្យុហយាត្រា គម្រប់​ខួប ៧៧​ឆ្នាំ​ទិវា​ជ័យជម្នះ​អស្ចារ្យ​។​

​នៅក្នុង​ទីក្រុង​មូ​ស្គូ​វិញ ក្នុង​ទីលាន​ក្រហម មាន​ពលរដ្ឋ​ជាង ៦៥​ពាន់​នាក់​ចូលរួម និង​កម្លាំង​ទាហាន​មកពី ២៤០០​កងពល និង​អាវុធ​ទំនើបៗ ដង្ហែរ​នៅលើ​ដងផ្លូវ​ក្នុង​ទីលាន​ក្រហម​។​

​កាលពី​ថ្ងៃទី ៧​ខែឧសភា កម្លាំង​ទាហាន​រុស្ស៊ី​បានចាប់ផ្តើម​ហ្វឹកហាត់​សម្រាប់​ការ​ដង្ហែរ​ក្បួន​សមយុទ្ធ នា​ថ្ងៃទី ៩​ខែឧសភា ជា​ថ្ងៃ​ទទួលបាន​ជ័យជម្នះ​លើ​របប​ហ្វា​ស៊ីដ អាល្លឺម៉ង់​ក្នុង​សង្គ្រាមលោកលើកទីពីរ ។ ក្នុងការ​ហ្វឹកហាត់​មាន​កាំជ្រួច​មី​ស៊ី​ល​ឆ្លង​ទ្វីប RS-24 Yars និង​យន្តហោះ​ចម្បាំង ជាច្រើន​គ្រឿង​ចូលរួម​។​

​ទិវា​ជ័យជម្នះ គឺជា​ថ្ងៃបុណ្យ​ដ៏​សំខាន់បំផុត​នៅ​រុស្សី ត្រូវបាន​ប្រធានាធិបតី​ពូ​ទីន​ធ្វើ​ឲ្យ​រស់​ឡើងវិញ ដោយមាន​ពិធី​ដង្ហែរ​ក្បួន​យ៉ាង​អា​ធឹ​ក​អាធម្ម នឹង​ទ្រង់ទ្រាយ​ធំ​ចាប់តាំងពី​ឆ្នាំ​១០១៤​មក ។ ពិធី​នេះ​បានប្រែក្លាយ​ជា​ថ្ងៃ​ដែល​រុស្ស៊ី​បង្ហាញ​សព្វាវុធ​ទំនើបៗ​របស់ខ្លួន ។​

​តាម​របាយការណ៍ មាន​ជនជាតិ​ស៊ូ​វៀត​ប្រមាណ​២៧ លាន​នាក់​ស្លាប់​នៅក្នុង​សង្គ្រាមលោកលើកទីពីរ គឺ​ច្រើនជាង​ប្រទេស​ផ្សេងទៀត ។ ពលរដ្ឋ​រុស្ស៊ី​នៅតែ​ចងចាំ​ថ្ងៃនោះ​មិន​ភ្លេច​ឡើយ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close