ចុងសប្ដាហ៍ទី១ ខែឧសភា! កម្ពុជា ទទួលភ្ញៀវទេសចរជិត ៣០ម៉ឺននាក់
ភ្នំពេញ៖ នាចុងសប្តាហ៍ ថ្ងៃទី៧ -៨ ខែឧសភា ឆ្នាំ២០២២ មានភ្ញៀវទេសចរចេញដើរកម្សាន្តចំនួន២៩៩,៨៨៨នាក់ ក្នុងនោះភ្ញៀវជាតិ២៨៣,៩៩០នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង១៥,៨៩៨នាក់។ នេះបើតាមឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដែលបានបញ្ជាក់នាថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២។
គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖
* ខេត្តព្រះសីហនុ ៦១,០២០នាក់
* រាជធានីភ្នំពេញ ៤០,៤៨០នាក់
* ខេត្តបាត់ដំបង ៣៤,៧៩០នាក់
* ខេត្តកំពត ៣០,៧០៥នាក់
* ខេត្តកែប ២៩,៥០៩នាក់
* ខេត្តសៀមរាប ១៨,៦៩៦នាក់
* ខេត្តពោធិ៍សាត់ ១៥,១១១នាក់។
ឯកឧត្ដមរដ្ឋមន្ត្រីបានបន្តថា នេះជាសប្តាហ៍ទី៣ជាប់គ្នាបន្ទាប់ពីពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ ដែលចរន្តភ្ញៀវទេសចរផ្ទៃក្នុងមានចំនួនប្រមាណ៣០ម៉ឺននាក់ ខណៈដែលមុនពិធីបុណ្យចូលឆ្នាំ ចរន្តភ្ញៀវជាមធ្យមក្នុងចន្លោះ២០-២៥ម៉ឺននាក់។
បើតាមឯកឧត្ដម ថោង ខុន ខេត្តតំបន់ឆ្នេរនៃខេត្តព្រះសីហនុ កែប និងកំពត រួមជាមួយគោលដៅទេសចរណ៍នៅភាគពាយព្យនៃខេត្តសៀមរាប បាត់ដំបង និងពោធិ៍សាត់ នៅតែជាគោលដៅពេញនិយមសម្រាប់ភ្ញៀវទេសចរនាចុងសប្តាហ៍កន្លងមក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។