កម្ពុជា អាចមាន​ភ្លៀង​ពី​តិច​ទៅ​បង្គួរ លាយឡំ​ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់​, ចាប់ពី​ថ្ងៃទី​១១-១៧ ខែឧសភា​!

​ភ្នំពេញ​៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម នៅ​ព្រឹក​ថ្ងៃទី​១០ ខែឧសភា ឆ្នាំ​២០២២​នេះ បានចេញ​សេចក្តីជូនដំណឹង​ស្តីពី​ស្ថានភាព​ធាតុអាកាស​នៅ​កម្ពុជា ចាប់ពី​ថ្ងៃទី​១១ ដល់ ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០២២​។​

​ក្រសួង​បាន​ឲ្យ​ដឹងថា ក្នុងអំឡុង​សប្តាហ៍​ខាងមុខនេះ ព្រះរាជាណាចក្រ​កម្ពុជា នឹង​ទទួលរង​ឥទ្ធិពល​ពី​ខ្យល់មូសុង​និរតី​។ រដូវវស្សា​ជារួម​ទូទាំងប្រទេស សម្រាប់​ឆ្នាំ​២០២២ នឹង​ចាប់ផ្តើម​នៅ​ថ្ងៃទី​១៥ ខែឧសភា ខាងមុខនេះ​។ ស្ថានភាព​បែបនេះ​នឹងធ្វើ​ឲ្យ​៖

១៖​តំបន់​ទំនាប​កណ្តាល​
* សីតុណ្ហភាព​អប្បបរមា មាន​ពី ២៤-២៦ °C
* សីតុណ្ហភាព​អតិបរមា មាន​ពី ៣៤-៣៦ °C
* អាចមាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​តិច​ទៅ​មធ្យម លាយឡំ​ទៅដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​។ ទន្ទឹម​នោះ​កន្លែង​ខ្លះ ក៏​អាចមាន់​ភ្លៀង​ខ្លាំង ។​

២៖​តំបន់​ខ្ពង់រាប​
* សីតុណ្ហភាព​អប្បបរមា មាន​ពី ២៣-២៥ °C
* សីតុណ្ហភាព​អតិបរមា មាន​ពី​៣៣-៣៥ °C

​ខ្យល់​កន្ត្រាក់​។​

៣៖ តំបន់​មាត់សមុទ្រ​៖
* សីតុណ្ហភាព​អប្បបរមា មាន​ពី ២៤-២៦ °C
* សីតុណ្ហភាព​អតិបរមា មាន​ពី ៣៣-៣៥ °C
* អាចមាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​តិច​ទៅ​បង្គួរ លាយឡំ​ទៅដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close