​កម្រង​រូបភាព​ជីវៈចម្រុះ​កម្ពុជា ក្នុង​ដែនជម្រកសត្វព្រៃ​ស្រែ​ពក​!

​នេះ​ជា​កម្រង​រូបភាព ពី​ដែនជម្រកសត្វព្រៃ​ស្រែ​ពក ដែល​ក្រុម​ប្រមាញ់​រូបភាព​ជីវៈចម្រុះ​កម្ពុជា បាន​ចុះ​ផ្តិត​យក​រូបភាព កាលពី​ថ្ងៃ ២៣ ដល់​២៥ ខែមេសា ឆ្នាំ​២០២២ កន្លងមកនេះ​។​ ​ដែនជម្រកសត្វព្រៃ​ស្រែ​ពក ​ប្រភេទ​ព្រៃ​ល្បោះ​ចុងក្រោយ​គេ​បង្អស់​ក្នុង​តំបន់ និង​ពិភពលោក​! Srepok Wildlife Sanctuary – The Last Dry Forest!



ដែនជម្រកសត្វព្រៃ​ស្រែ​ពក​ត្រូវបាន​បង្កើតឡើង​តាមរយៈ​អនុ​ក្រិ​ត្យ​លេ​ខៈ​៨៥ អនក្រ​.​បក ចុះ​ថ្ងៃទី​៩ ខែឧសភា ឆ្នាំ​២០១៦ ដែលមាន​ផ្ទៃដី​ទំហំ ៣៧២.៩៧១ ហិកតា ស្ថិតនៅក្នុង​ភូមិសាស្ត្រ​ខេត្តមណ្ឌលគិរី និង​អនុក្រឹត្យ​លេ​ខៈ ២៩ អនក្រ​.​បក ចុះ​ថ្ងៃទី​១ ខែកុម្ភៈ ឆ្នាំ​២០១៩ ស្តីពី ការកំណត់​និង​បែងចែក​តំបន់​គ្រប់គ្រង​ដែនជម្រកសត្វព្រៃ​ស្រែ​ពក ជា​៤​តំបន់ រួមមានៈ តំបន់​ស្នូល តំបន់​អភិរក្ស តំបន់​ប្រើប្រាស់​ដោយ​ចិ​រ​ភាព និង​តំបន់​សហគមន៍​។​

​ដែនជម្រកសត្វព្រៃ​ស្រែ​ពក គ្រប់​ដណ្តប់​ដោយ​ប្រភេទ​ព្រៃ​ល្បោះ​ដ៏​ធំ​ល្វឹងល្វើយ ធំជាងគេ និង​ចុងក្រោយ​គេ​បង្អស់​ក្នុង​តំបន់ និង​ពិភពលោក ហើយ​ដែលមាន​តម្លៃ​បំផុត សម្រាប់​ការងារ​ខាង​ផ្នែក​អភិរក្ស និង​ការធានា នូវ​ប្រព័ន្ធ​អេកូឡូស៊ី​។ ព្រៃរបោះ​គឺជា​ព្រៃ​ដែលមាន​ដើមឈើ​តូចៗ ឬ​ធំ​ល្មម ហើយ​ដុះ​រង្វើល ឃ្លាតៗ​ពីគ្នា ព្រៃ​ប្រភេទ​នេះ ផ្តល់​ផល ប្រយោជន៍​យ៉ាងច្រើន ដល់​ពពួកសត្វ​ក្រចកជើង​ចំ​ពាម ឬ សត្វ​ប្រភេទ​ដទៃទៀត អាស្រ័យ​រស់នៅ​។

​ដែនជម្រកសត្វព្រៃ​ស្រែ​ពក​ជា​ជម្រក​សម្រាប់​ប្រភេទ​សត្វព្រៃ​កម្រ និង​កំពុង​រងគ្រោះ​ជាស​កល​ដូចជា ដំរី​អាស៊ី ខ្លារខិន ខ្លា​ពពក ទន្សោង ត្រ​យ៉ង​យក្ស ត្រ​យ៉ង​ចង្កំ​កស ក្រពើ​ភ្នំ និង​ប្រភេទ​មច្ឆា​ជាតិ​រាប់សិប​ប្រភេទ​ផ្សេងទៀត​ជាដើម ដែលជា​ធនធាន​ដ៏​កម្រ និង​មានតម្លៃ​សម្រាប់​មនុស្សជាតិ​ក្នុងប្រទេស​កម​ម្ពុ​ជា ក្នុង​តំបន់ និង​ក្នុង​សកលលោក​ទាំងមូល​។

​បន្ថែម​លើ​នេះ​ទៀត​វា​ក៏​ជា​កន្លែង​ដ៏​ទាក់ទាញ​សម្រាប់​ភ្ញៀវ​ទេសចរណ៍​ដែល​ចង់​ដើរលេង​កំសាន្ត​បែប​ទេសចរណ៍ធម្មជាតិ​និង​ស្វែងយល់​ពី​ជីវភាព​រស់នៅរ​បស់បង​ប្អូន​ជនជាតិដើម​ភាគតិច​ផងដែរ​៕​
https://www.facebook.com/photo/?fbid=10209616197357956&set=pcb.3269528916609256

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close