មហាសេដ្ឋី Bill Gates ឆ្លង​កូ​វីដ​១៩

​លោក Bill Gates បាន​សរសេរ​នៅលើ Twitter នៅ​រសៀល​ថ្ងៃ​អង្គារ ទី​១០ ឧសភា ថា លោក​បាន​ធ្វើតេស្ត​វិជ្ជមាន Covid-19 ហើយ​កំពុងមាន​រោគសញ្ញា​ស្រាល​។​

​សហ​ស្ថាបនិក​ក្រុមហ៊ុន Microsoft ដែលមាន​អាយុ​៦៦ ឆ្នាំ​បាន​និយាយថា គាត់​នឹង​ប្រកាន់ខ្ជាប់​នូវ​ដំបូន្មាន​របស់​អ្នកជំនាញ​ផ្នែក​វេជ្ជសាស្ត្រ ដោយ​ការញែក​ខ្លួនឯង​ឱ្យនៅ​ដាច់ដោយឡែក​រហូតដល់​គាត់​មាន​សុខ​ភាពល្អ​ម្តងទៀត​។​

​នៅក្នុង​ខែមេសា គាត់​បាន​បោះពុម្ព​សៀវភៅ​មួយ​ក្បាល​ដែលមាន​ចំណងជើង​ថា “How to Prevent the Next Pandemic” ឬ ក៏​វិធីសាស្ត្រ​ទប់ស្កាត់​ជំងឺ​រាតត្បាត​បន្ទាប់​»៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close