តម្លៃ​អង្ករ​នាំចេញ​របស់​វៀតណាម ធ្លាក់ចុះ​ជាង ១០​ភាគរយ ក្នុង​ត្រីមាស​ទី​១​នេះ​

តម្លៃ​នាំចេញ​អង្ករ​របស់​ប្រទេស​វៀតណាម​បាន​ធ្លាក់ចុះ ១០,៦​ភាគរយ ក្នុង​ត្រីមាស​ទីមួយ ឆ្នាំ​២០២២ ដែលនាំឱ្យ​ប្រាក់ចំណូល​ធ្លាក់ចុះ ៦​ភាគរយ​។​

​យោងតាម​ក្រសួងកសិកម្ម និង​អភិវឌ្ឍន៍ជនបទ​បាន​ឱ្យដឹងថា ប្រទេស​វៀតណាម​បាន​នាំចេញ​អង្ករ​ចំនួន ២.០៥ លាន​តោន​ក្នុងតម្លៃ ១ ពាន់​លាន​ដុល្លារ​អាមេរិក កើនឡើង ៤.៤ ភាគរយ​ក្នុង​បរិមាណ ប៉ុន្តែ​តម្លៃ​បាន​ធ្លាក់​ចុះមក​នៅត្រឹម ៣៨៦.២ ដុល្លារ​ក្នុង​មួយ​តោន ដោយសារ​ការផ្គត់ផ្គង់​ដ៏​សម្បូរបែប នេះ​បើ​យោងតាម​ក្រសួងកសិកម្ម និង​អភិវឌ្ឍន៍ជនបទ​។​

​នៅលើ​ទីផ្សារ​ពិភពលោក តម្លៃ​អង្ករ​ក៏បាន​ធ្លាក់ចុះ​តិចតួច​ផងដែរ នៅក្នុង​ខែឧសភា ដោយ​អង្ករ​បាក់​របស់​ថៃ ៥ ភាគរយ គឺ ៥​ដុល្លារ​ក្នុង​មួយ​តោន ហើយ​ការនាំចេញ​របស់​ឥណ្ឌា​បាន​ធ្លាក់ចុះ​ពី ១០ ដុល្លារ​។ ទីផ្សារ​ទិញ​អង្ករ​ពី​វៀតណាម​ច្រើនជាងគេ ក្នុង​ត្រីមាស​ទីមួយ​មកនេះ គឺ​ប្រទេស​ហ្វីលីពីន ៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close