រដ្ឋមន្ត្រីក្រសួង​ធនធានទឹក ចុះ​ពិនិត្យ​លើ​កិច្ចការ​គ្រប់គ្រង​វិស័យ​ធនធានទឹក និង​ឧតុនិយម នៅក្នុង​ខេត្តកោះកុង

​ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ដឹកនាំ​ធ្វើការ​អនុវត្ត​ដោយ​សកម្ម​បំផុត​លើ​បេសកកម្ម​របស់​ក្រសួង​ដែលមាន​ការគិតគូ​ជា​ចក្ខុវិស័យ​គ្រប់​ជ្រុងជ្រោយ និង​ដោយ​បានទទួល​នូវ​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ​ពី​សំណាក់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ MEF និង​ដៃគូរ​អភិវឌ្ឍន៍​នានា​ក្នុង​ពិភពលោក​ផង​នោះ បានធ្វើ​ឲ្យ​ការអភិវឌ្ឍន៍​វិស័យ​ធនធានទឹក និង​ឧតុនិយម​មានការ​ធានា និង​ដោះស្រាយ​លើ​បញ្ហា​សន្តិសុខ​ទឹកបាន​ល្អប្រសើ​ជា​បណ្តើរៗ​លើ​គ្រប់​ភូមិភាគ​ទាំង​អស់នៃ​ផ្ទៃ​ប្រទេស​របស់​ព្រះរាជាណាចក្រ​កម្ពុជា ជាពិសេស​ឯកឧត្តមរ​ដ្ឋ​មន្ដ្រី​ក្រសួង​ធនធានទឹក និង​ឧតុនិយម បានដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ​ដូចតទៅ​នេះ​ដើម្បី​ធានាបាន​លើ​សុវត្ថិភាព​ទឹក​ក្នុង​បណ្តា​ខេត្ត​តំបន់​សមុទ្រ ៖


១- ធ្វើការ​ជួសជុល​ស្តារឡើងវិញ និង​សាងសង់​ឲ្យ​បាន​ច្រើន​លើ​ប្រព័ន្ធ​ទំនប់​ប៉ូល​ឌែ​រ នៅក្នុង​តំបន់​ខេត្ត​កែប ខេត្ត​ព្រះសីហនុ និង​ខេត្តកោះកុង​
២- ធ្វើការ​កសាង​ឲ្យ​បាន​ច្រើន​នៅ​អាង​ស្តុក​ទឹក​ដែល​ត្រូវ​ប្រមូល​ចាប់យក​ទឹក​ពី​តំបន់​ផ្ទៃ​រងទឹក​ភ្លៀង​នៃ​តំបន់ Costal Correadors​។​

​ជាក់ស្តែង​នៅ​ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ​២០២២​នេះ ដោយបាន​ទទួល​នៅ​ការចាត់តាំង​ដ៏​ខ្ពង់ខ្ពស់​ពី​ឯកឧត្តម លឹម គានហោ រដ្ឋមន្ដ្រីក្រសួង​ធនធានទឹក និង​ឧតុនិយម ឯកឧត្តម ចាន់ ស៊ី​ណាត រដ្ឋលេខាធិការ​នៃ​ក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជានា​យក PMU-ADB and WB MOWRAM និង​សហការី លោក​ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្តកោះកុង និង​អាជ្ញាធរ​ដែនដី​របស់​ខេត្តកោះកុង បាន​អញ្ជើញ​ចុះ​ធ្វើការ​ពិនិត្យ​លើ​កិច្ចការ​គ្រប់គ្រង​វិស័យ​ធនធានទឹក និង​ឧតុនិយម របស់​ខេត្តកោះកុង ដែល​ក្នុងពេលនោះ ឯកឧត្តម​រដ្ឋលេខាធិកា​រ បានធ្វើ​ការកសាង​នូវ​ផែនការ​ការងារ​មេ​សម្រាប់ធ្វើ​ការជួលជុល​ស្តារឡើងវិញ​លើ​ប្រព័ន្ធ​ទំនប់​ការពារ​ទឹកព្រៃ​ទាំងអស់ កសាង​ស្ទាក់​ទឹក​លើ​ព្រែក​ទាំង​ប្រាំ​របស់​ខេត្ត ជួសជុល​ស្ថា​រ​ឡើងវិញ​លើ​អាងទឹក​ទាំង​ប្រាំ​របស់​ខេត្ត ធ្វើការ​ជួសជុល​ស្តារឡើងវិញ​នូវ​ស្រះ​ទឹក និង​បឹង បួ អូរ​ធម្មជាតិ​នានា​របស់​ខេត្ត ដើម្បី​ដោះស្រាយ​បញ្ហា​អសន្តិសុខ​ទឹក​ដែល​តែងតែ​យ៉ា​រ​យី​ជា​រៀងរាល់ឆ្នាំ​លើ​គ្រប់​វិស័យ​ទាំងអស់​របស់​ខេត្តកោះកុង រួច​ដាក់​ឯកសារ​ទាំងអស់នេះ​ធ្វើការ​សុំ​នូវ​ការសម្រេច​ដ៏​ខ្ពង់ខ្ពស់​ពី​ឯកឧត្តម​រដ្ឋមន្ត្រី​ក្រ​សូង​ធនធានទឹក និង​ឧតុនិយម នាពេល​ដ៏​ខ្លី​បំផុត​ក្នុងពេល​ខាងមុខនេះ ៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close