សណ្ឋាគារលំដាប់ផ្កាយ៥ “អង្គរអេរ៉ា” នៅក្នុងខេត្ត សៀមរាប គឺជាឃ្លាំងស្តុកឈើដ៏ធំ
សៀមរាបៈ គួរអោយភ្ញាក់ផ្អើរណាស់ សណ្ឋាគារ “អង្គរអេរ៉ា”លំដាប់ផ្កាយ៥ គឺជាឃ្លាំងស្ទុកឈើយ៉ាងធំចំកណ្តាលក្រុងសៀមរាប ដែរស្ថិតនៅភូមិខ្នា សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប ។
បើតាមការអោយដឹងពីសំណាក់មហាជន សណ្ឋាគារ “អង្គរអេរ៉ា”កំពុងតែទទួលទិញឈើល្មើសច្បាប់គ្រប់ប្រភេទពីសំណាក់ក្រុមឈ្មួញរកស៊ីឈើ ធ្វើអោយក្រុមឈ្មួញទាំងនោះនាំគ្នានិយាយអួតអាងថា ពួកគេមិនខ្វល់ពីមន្ត្រីជំនាញខាងណាទាំងអស់ ព្រោះពួកគេមានខ្នងបង្អែកយ៉ាងធំ គឺម្ចាស់សណ្ឋាគារ “អង្គរអេរ៉ា” ឈ្មោះ ស៊ីណា តួនាទីជាមន្ត្រីក្រសួងប្រឆាំងអំពើពុករលួយ ដែលមានឋានៈថ្នាក់ជាន់ខ្ពស់ប្រធានភូមិភាគ។
ប្រភពមួយ បានបែកធ្លាយ កាលពីពេលថ្មីៗនេះបានបង្ហើបប្រាប់ថា ស្ទើតែរាល់ថ្ងៃ រាល់យប់ គេតែងតែសង្គេតឃើញ មានរថយន្តពាក់ស្លាក់លេខទាហាន នឹងរថយន្តជាច្រើនតែងតែដឹកឈើចូលតាមច្រកផ្លូវខាងក្រោយសណ្ឋាគារ (អង្គរអេរ៉ា) ដើម្បីទម្លាក់ឈើ។
ប្រភពខាងលើ បានបន្ថែមទៀតថា បើទោះបីជាមន្ត្រីជំនាញគ្រប់ស្ថាប័នក្នុងខេត្តសៀមរាបដឹងថា សណ្ឋាគារ “អង្គរអេរ៉ា” ជាកន្លែងឃ្លាំងស្ទុកឈើយ៉ាងធំក៏ដោយ ក៏គ្មានមន្ត្រីជំនាញណាហ៊ានចេញមុខ ឬដឹកនាំកម្លាំងចុះមកបង្ក្រាបដែរនេះជាហេតុធ្វើអោយមានការរិះគន់ពីសំណាក់មហាជនថា មន្ត្រីជំនាញពាក់ព័ន្ធគ្រប់ស្នាប័នក្នុងខេត្តសៀមរាប អសមត្ថិភាព ក្នុងការបង្ក្រាបបទល្មើសជាក់ស្តែងចំពោះអ្នកមានអំណាច តែចំពោះអ្នកក្រគ្មានលុយ និងគ្មានអំណាចបក្ខពួកវិញ គឺអនុវត្តច្បាប់មានប្រសិទ្ធិភាពណាស់។
ចំពោះករណីខាងលើនេះ មិនអាចស៉ំការបញ្ជាក់ពី លោក ស៊ី ណា ម្ចាស់សណ្ឋាគារ “អង្គរ អេរ៉ា” បានឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។