ករណីគប់ស្បែកជើង សម្តេចតេជោ ចង់ឃើញវិធានការរបស់អាមេរិក
នៅព្រឹកថ្ងៃអង្គារនេះ សម្តេចតេជោ ហ៊ុន សែន ប្រកាសថា សម្តេចមិនស្នើអាមេរិកមានវិធានការ ចំពោះជនគប់ស្បែកជើងដាក់សម្តេចនោះទេ តែសម្តេចចង់ឃើញវិធានការ របស់អាមេរិកចំពោះករណីនោះ។
សម្តេចបញ្ជាក់ថា «បើអាមេរិកចាត់ទុករឿងនោះជាសិទ្ធិបញ្ចេញមតិ ឬជារឿងធម្មតានោះ រឿងដដែលនោះវានឹងកើតឡើងនៅប្រទេសដទៃ ទូទាំងពិភពលោក»។
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។