កម្ពុជា អាចមាន​ភ្លៀង​ធ្លាក់​ពី​តិច​ទៅ​ខ្លាំង លាយឡំ​ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់​, ចាប់ពី​ថ្ងៃទី​១៨-២៤ ខែឧសភា​!

​ភ្នំពេញ​៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម នៅ​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០២២​នេះ បានចេញ​សេចក្តីជូនដំណឹង ស្តីពី​ស្ថានភាព​អាកាសធាតុ​នៅ​កម្ពុជា ចាប់ពី​ថ្ងៃទី​១៨-២៤ ខែឧសភា ឆ្នាំ​២០២២​។​

​ក្រសួង​ធនធានទឹក​បានបញ្ជាក់​ថា នៅក្នុង​រយៈពេល​១​សប្ដាហ៍​ទៅមុខ កម្ពុជា​នឹង​ទទួល​នូវ​ឥទ្ធិពល​ពី​ជ្រលង​សម្ពាធ​ទាប​ឥណ្ឌា ក្នុង​កម្រិត​មធ្យម និង​ខ្យល់មូសុង​និរតី​ក្នុង​កម្រិត​ពី​បង្គួរ​ទៅ​ខ្លាំង​។ ស្ថានភាព​បែបនេះ​នឹងធ្វើ​ឲ្យ​៖

១៖​តំបន់​ទំនាប​កណ្តាល​
* សីតុណ្ហភាព​អប្បបរមា មាន​ពី ២៤-២៦ °C
* សីតុណ្ហភាព​អតិបរមា មាន​ពី​៣៣-៣៥ °C
* អាចមាន​ភ្លៀង​ធ្លាក់​រាយប៉ាយ ក្នុង​កម្រិត​ពី​មធ្យម​ទៅ​ខ្លាំង លាយឡំ​ដោយ​ផ្គរ រន្ទះ​និង​ខ្យល់​កន្ត្រាក់​។ តែ​ចាប់​ពីថ្ងៃ​២២-២៤ ខែឧសភា បរិមាណ​ទឹកភ្លៀង​នឹង​ចុះថមថយ​បន្តិច​វិញ​។​

២៖ តំបន់​ខ្ពង់រាប​
* សីតុណ្ហភាព​អប្បបរមា មាន​ពី ២៣-២៥ °C
* សីតុណ្ហភាព​អតិបរមា មាន​ពី ៣៣-៣៥ °C
* អាចមាន​ភ្លៀង​នៅ ក្នុង​កម្រិត​ពី​តិច​ទៅ​ច្រើន លាយឡំ​ទៅដោយ​ផ្តរ​ន្ទះ និង​ខ្យល់​កន្ត្រាក់ ។​

៣៖​តំបន់​មាត់សមុទ្រ​
* សីតុណ្ហភាព​អប្បបរមា មាន​ពី ២៤-២៦ °C
* សីតុណ្ហភាព​អតិបរមា មាន​ពី ៣២-៣៤ °C
* នឹង​អាចមាន​ភ្លៀង​ធ្លាក់ ក្នុង​កម្រិត​ពី​មធ្យម​ទៅ​ច្រើន លាយឡំ​ទៅដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​។ ទន្ទឹម​នោះ​នៅលើ​ផ្ទៃសមុទ្រ​ក៏​អាចមាន​ភ្លៀង​ផ្គរ រន្ទះ ខ្យល់​ខ្លាំង និង​រលក​សមុទ្រ​ខ្ពស់​ផងដែរ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close