វៀតណាម រកឃើញ​អ្នក​ឆ្លង​កូ​វីដ ១​ពាន់ ៥៥០​ករណី​ទៀត និង​ស្លាប់​២​នាក់​

​ក្រសួងសុខាភិបាល​វៀត​ណា​ម​បានប្រកាស​រកឃើញ​ករ​ណី​ឆ្លង​ថ្មីៗ នៃ​ជំងឺ​កូ​វីដ​១៩​ចំនួន ១៥៥០​ករណី​បន្ថែមទៀត និង​ស្លាប់​មនុស្ស​ព្រោះ​ជំងឺ​នេះ ២​នាក់ កាលពី​ថ្ងៃទី​១៦ ឧសភា​។​

​រដ្ឋធានី​ហាណូយ​ដែល​បច្ចុប្បន្ន​ជា​ចំណុចកណ្តាល នៃ​ការផ្ទុះ​រីក​រាលដាល​ជំងឺ​នេះ បាន​រ៉ាប់រង​សម្រាប់​ករណី​ឆ្លង​ថ្មីៗ ក្នុងស្រុក​ប្រចាំ​ថ្ងៃនេះ​ចំនួន ៤៣៧​ករណី​។ ចំណែក​ខេត្ត​ដែលមាន​ករណី​ឆ្លង​ច្រើន​ដែរនោះ​គឺ​រួមមាន​ដូចជា ខេត្ត Bắc Ninh មាន​ចំនួន ៩៨​ករណី និង​ខេត្ត Yên Bái ចំនួន​៧៦​ករណី​។​

​គិត​ត្រឹម​ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ​២០២២​នេះ វៀតណាម​មាន​ករណី​ឆ្លង​កូ​វីដ​-១៩ សរុប​នៅ​ទូទាំងប្រទេស​ចំនួន ១០,៦៩៨,១៨០​នាក់ ក្នុងនោះ​អ្នកជំងឺ​ជាសះស្បើយ​ចំនួន ៩,៣៥៩,៧៦៣​នាក់ និង​ស្លាប់​សរុប​ចំនួន ៤៣,០៦៧​នាក់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close