និស្សិត​បុរាណវិទ្យា​នៃ​សាកល​វិទ្យា​ភូមិន្ទ​វិចិត្រសិល្បៈ ចុះ​កម្មសិក្សា​ក្នុង​រមណីយដ្ឋាន​ប្រាសាទ​កោះ​កេរ​

​កាលពី​ចុង​សប្តាហ៍​កន្លងទៅនេះ លោក ភិន ភក្តី អនុប្រធាននាយកដ្ឋាន​អភិរក្ស និង​បុរាណវិទ្យា​នៃ​អាជ្ញាធរ​ជាតិ​ព្រះវិហារ រួមជាមួយ​មន្ត្រី​បច្ចេកទេស បានទទួល​និស្សិត​បុរាណវិទ្យា​ជំនា​ន់ទី​៣១ និង​៣២ សរុប​ចំនួន​១៣​នាក់​មកពី​សាកល​វិទ្យា​ភូមិន្ទ​វិចិត្រសិល្បៈ ដើម្បី​សិក្សា​ស្វែងយល់​ពី​ប្រវត្តិសាស្ត្រ​នៃ​រមណីយដ្ឋាន​ប្រាសាទ​កោះ​កេរ​រយៈពេល​មួយថ្ងៃ​។

​លោក ភិន ភក្តី បាន​ដឹកនាំ​និស្សិត​ទាំង​១៣​នាក់​ទស្សនា​ប្រាសាទប្រាំ ប្រាសាទនាងខ្មៅ ប្រាសាទខ្នារ ប្រាសាទដំរី ប្រាសាទបន្ទាយ​ពីរ​ជាន់ ប្រាសាទស្រឡៅ ប្រាសាទ​ប​ល្ល័​ង​ខាងជើង ប្រាសាទធំ រាជវាំង​បុរាណ​ឬ​អណ្តូង​ព្រេង និង​ប្រាសាទ​ចិន ក្នុង​គោលបំណង​ចែករំលែក​នូវ​ចំណេះដឹង​នៃ​ការរៀបចំ​ក្រុង ការវិវត្ត​នៃ​សំណង់​ស្ថាបត្យកម្ម ជំនឿ​សាសនា និង​ការរៀបចំ​ប្រព័ន្ធធារាសាស្ត្រ​បុរាណ ដែលមាន​តម្លៃ​ជា​សាកល​ក្នុង​រមណីយដ្ឋាន​ប្រាសាទ​កោះ​កេរ​។

​បន្ថែម​ពី​នោះ លោក​បាន​ណែនាំ និង​បណ្តុះ​គំនិត​ប្អូនៗ ឲ្យ​ចាប់អារម្មណ៍​លើ​ការងារ​ស្រាវជ្រាវ​ក្នុង​រមណីយដ្ឋាន​នេះ​ឲ្យ​បាន​កាន់តែច្រើន​នាពេល​អនាគត​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close