ឈ្នួ​ញកំ​ពុង​លុប​ប្រឡាយ​លូ​ប្រាំ​បើ​ទោះបី​អាជ្ញាធរ​ខណ្ឌ​ចុះ​ឃាត់​ក៏​មិន​ស្តាប់​ដែរ​ ​សង្ស័យ​មាន​ខ្នង​ធំ​នៅ​ពីក្រោយ​

បើ​ទោះបីជា​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌមានជ័យ​បាន​ប្រើ​កម្លាំង​ទ្រង់ទ្រាយ​ធំ​ចុះ​ផ្អាក​ទីតាំង​ចាក់​ដី​លុប​រំលោភ​ចូល​ប្រឡាយ​លូ​ប្រាំ​ដែល​ជា​សម្បត្តិ​រដ្ឋ​យ៉ាងណា​ដ៏​ដោយ​ ​ក៏​ម្ចាស់​ទីតាំង​ដែលគេ​ស្គាល់​ថា​មានឋានៈជា​នាយ​ឧត្តមសេនីយ៍ឯក​មួយ​រូប​ ​បាន​ចេញមុខ​អន្តរាគមន៍​នឹង​មិន​គោរព​តាម​ការណែនាំ​របស់​អាជ្ញាធរ​មូលដ្ឋាន​ឡើយ​។

​ជាក់ស្តែង​កាលពី​ព្រឹក​ថ្ងៃទី​ ​១៣​ ​ខែ​ ​វិច្ឆិកា​ ​ឆ្នាំ​ ​២០១៨ម្សិលមិញ​ ​អាជ្ញាធរ​ខណ្ឌមានជ័យ​បាន​ចុះ​ចាប់​ឃាត់​រថយន្ត​ដឹក​ដី​ចូលចាក់​លុប​ប្រឡាយ​លូ​ប្រាំ​ដែល​ស្ថិត​ក្នុង​ភូមិ​ដំណាក់​ធំ២​ ​សង្កាត់​ស្ទឹងមានជ័យ​ទី៣​ ​ខណ្ឌមានជ័យ​ ​រាជធានី​ភ្នំពេញ​។​

ជុំវិញ​ក្នុងរង្វង់​ប្រតិបត្តិ​ការ​ចុះ​ផ្អាក​ទីតាំង​ចាក់​លុប​ប្រឡាយ​លូ​ប្រាំ​ខាងលើ​នេះ​ ​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌមានជ័យ​បានសម្រេច​ឃាត់​រថយន្ត​ដឹក​ដី​ចំនួន៦គ្រឿង​យក​ទៅ​រក្សាទុក​បណ្តោះអាសន្ន​នៅ​សាលា​រដ្ឋ​ខណ្ឌមានជ័យ​ ​ប៉ុន្តែ​អ្វី​ដែល​គួរ​អោយ​កត់​ស្គាល់​នោះ​ ​ការ​ឃាត់​រថយន្ត​មិនបាន​ម៉ោង​ផង​ស្រាប់តែ​គេ​ឃើញ​រថយន្ត​ទាំងនោះ​បាន​បើក​យក​អាចម៍ដី​មក​ចាក់​លុប​នៅ​ទីតាំង​ប្រឡាយ​លូ​ប្រាំ​ដដែល​។​

ជាមួយ​បញ្ហា​នេះ​ ​បាន​ធ្វើអោយ​សមត្ថកិច្ច​ក៏ដូចជា​មន្ត្រី​ថ្នាក់ក្រោម​ដែល​ជា​អ្នកចូលរួម​ក្នុង​ប្រតិបត្តិ​ការ​ផ្អាក​ទីតាំង​ចាក់​លុប​ដី​ខាងលើ​នេះ​ផ្ទាល់​មាន​កា​រង្ងឺង្ងល់​ជា​ខ្លាំង​ថា​ ​ហេតុអ្វីបានជា​ឃាត់​រថយន្ត​យក​ទៅ​រក្សាទុក​នឹង​សម្រេច​ផ្អាក​ការ​ចាក់​លុប​ដី​ប្រឡាយ​ហើយ​បែរជា​នៅ​មាន​រថយន្ត​ដឹក​ដី​បន្ត​ដឹក​ដី​យក​ចាក់​បំពេញ​ទី​តាំង​នោះ​ដ​ដែរ​ ​?​

ចំពោះ​ការអនុវត្ត​ន៍​នីតិវិធី​របស់​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌមានជ័យ​នៅពេល​នោះ​គ្មាន​មន្ត្រី​ជំនាញ​ណា​ម្នាក់​ហាន​អះអាង​ថា​ ​ទីតាំង​នោះ​មានច្បាប់​ទម្លាប់​ឬក៏​យ៉ាងណា​នោះ​ទេ​ ​គ្រាន់​លួច​បង្ហើប​ថា​ ​ទីតាំង​ជា​កម្ម​សិទ្ធ​នាយទាហាន​មួយ​រូប​ ​ដែល​មាន​ឋា​រន្ត​ឋានៈ​ស័ក្កិ​ជា​នាយ​ឧត្តមសេនីយ៍ឯក​ ​ហើយ​ជុំវិញ​នឹង​ការ​ឃាត់​រថយន្ត​ដឹក​ដី​មិនបាន​មួយ​ចំអិន​កំពឹស​នេះ​ត្រូវ​បាន​មជ្ឈដ្ឋាន​មួយចំនួន​ ​ជាពិសេស​ក្រុម​មន្ត្រី​តូចតាច​ដាក់​ការសង្ស័យ​ថា​ ​ប្រហែលជា​មានការ​ត្រូវ​រូ​វ​គ្នា​របស់​រវាង​ក្រុម​ថ្នាក់ដឹកនាំ​ខណ្ឌ​ជាមួយ​ឈ្មួញ​លុប​ដី​ប្រឡាយ​ ​ឬក៏​មានការ​អន្តរាគមន៍​ពី​ថ្នាក់លើ​ទើប​ការអនុវត្ត​ន៍​នីតិវិធី​គ្មាន​ប្រសិទ្ធ​បែបនេះ​។

យ៉ាងណាក៏ដោយ​ជុំវិញ​បញ្ហា​ទាំងនេះ​ ​ក្រុមការងារ​យើង​មិន​អាច​សុំ​ការ​បំភ្លឺ​ពី​លោក​អភិបាលខណ្ឌ​មានជ័យ​បានទេ​ ​ដោយសារ​ទូរស័ព្ទ​ពុំ​មានការ​ឆ្លើយតប​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close