ខឿន​ព្រះ​លានជល់ដំរី មាន​សភាព​ទ្រុឌទ្រោម​ខ្លាំង ត្រូវបានអាជ្ញាធរ​​ជួស​ជុល​សង្គ្រោះ​

​ក្រុម​អ្នកបច្ចេកទេស​អាជ្ញាធរ​ជាតិ​អប្សរា កំពុងដំណើរការ​ជួស​ជុល​សង្គ្រោះ​ខឿន​ព្រះ​លានជល់ដំរី តាម​បណ្តា​ចំណុច​ដែលមាន​សភាព​ទ្រុឌទ្រោម ប្រឈម​នឹង​គ្រោះថ្នាក់​ខ្លាំង​។​

​ការងារ​ជួសជុល​ដែលជា​ផ្នែក​មួយ​នៃ​គម្រោង​សហការ​រវាង​អាជ្ញាធរ​ជាតិ​អប្សរា ជាមួយ​អង្គការ​មូលនិធិ​បេតិកភណ្ឌ​វប្បធម៌​នៃ​ប្រទេស​កូរ៉េ (Korea cultural heritage foundation) បានធ្វើ​ឡើងលើ​ទីតាំង​ចំនួន​២​ផ្សេងគ្នា​គឺ មួយ​ស្ថិតនៅ​ផ្នែក​ខាងជើង​ប្រវែង​២៣​ម៉ែត្រ និង​មួយទៀត​នៅ​ផ្នែក​ខាងត្បូង​ប្រវែង​៨​ម៉ែត្រ​។

​ក្នុង​ដំណើរការ​ជួសជុល ក្រុម​អ្នកបច្ចេកទេស ផ្តោត​ការអនុវត្ត លើ​ការងារ​សំខាន់ៗ​មួយចំនួន​ដូចជា​៖ ធ្វើការ​ពង្រឹង​គ្រឹះ ពង្រឹង​រចនា​សម្ពន្ធ​ពាក់ព័ន្ធ​ផ្នែក​ខាងក្នុង និង​ខាងក្រោម និង​រៀប​ផ្គុំ​ជញ្ជាំង​នៃ​ខឿន​ឡើងវិញ​តាម​ទម្រង់​ដើម​។​
​ការជួសជុល​នេះ គ្រោង​ប្រើពេល ៣​ឆ្នាំ ដោយ​ចាប់ផ្តើម​ពី​ឆ្នាំ​២០២១៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close