អ្នកជំនាញថា កូរ៉េខាងជើងនឹងប៉ះពាល់ធ្ងន់ធ្ងរ ពីជំងឺកូវីដ
អង្គការសហប្រជាជាតិបានព្រមាន អំពីផលប៉ះពាល់សិទ្ធិមនុស្សធ្ងន់ធ្ងរ ចំពោះវិធានការឆ្លើយតបរបស់កូរ៉េខាងជើង ដើម្បីទប់ស្កាត់ការផ្ទុះឡើងនៃជំងឺកូវីដ១៩ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៧ ខែឧសភា ឆ្នាំ២០២២។
មេដឹកនាំ គីម ជុងអ៊ុន បានបញ្ជាឱ្យបិទប្រទេសទាំងមូល ដើម្បីព្យាយាមពន្យឺតការរីករាលដាល នៃជំងឺកូវីដ១៩ ក្នុងចំណោមប្រជាជនដែលមិនបានទទួលវ៉ាក់សាំង ដោយបានដាក់ពង្រាយយោធា បន្ទាប់ពីអ្វីដែលលោកបានពិពណ៌នាថា ជាការឆ្លើយតបចំពោះការផ្ទុះឡើងដ៏អាក្រក់។
អ្នកនាំពាក្យការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ លោកស្រី Liz Throssell បានប្រាប់អ្នកយកព័ត៌មានថា «ការរឹតត្បិតនាពេលថ្មីៗនេះ ដែលរួមមានការដាក់មនុស្សឱ្យនៅដាច់ដោយឡែក និងការដាក់កម្រិតបន្ថែមទៀតលើការធ្វើដំណើរ នឹងមានផលវិបាកយ៉ាងធ្ងន់ធ្ងរសម្រាប់អ្នកដែលកំពុងតស៊ូដើម្បីបំពេញតម្រូវការមូលដ្ឋានរបស់ពួកគេ»៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។