កម្ពុជា​ជា​ម្ចាស់ផ្ទះ រៀបចំ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន​

​នៅ​ព្រឹក​ថ្ងៃទី ១៨ ខែឧសភា ឆ្នាំ ២០២២ នា​ទីស្តីការ​ក្រសួងការពារជាតិ រាជធានី​ភ្នំពេញ កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន​បូក (ADSOM-Plus) ដែលជា​កិច្ចប្រជុំ​បន្ទាប់ពី​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន​ដែល​កម្ពុជា​រៀបចំ​ធ្វើជា​ម្ចាស់ផ្ទះ ។

​កិច្ចប្រជុំ​លើក​ទី ២ នេះ ដោយមាន​ការអញ្ជើញ​ទទួល​បដិសណ្ឋារកិច្ច​ដ៏​ខ្ពង់ខ្ពស់​សម្រាប់​ភ្ញៀវ​ឧ​ត្ត​ម​មន្ត្រី​ការពារជាតិ​អាស៊ាន​ពី​សំណាក់​សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រីរ​ដ្ឋ​មន្ត្រី​ក្រសួងការពារជាតិ ហើយ​សម្រាប់​កិច្ចប្រជុំ​ដឹកនាំ​ដោយ ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍ ណឹ​ម សុវត្ថិ ទី​ព្រឹក្សា​ពិសេស​សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​ជា​ប្រធាន​កិច្ចប្រជុំ​ឧ​ត្ត​ម​មន្ត្រី​ការពារជាតិ​អាស៊ាន​។

​កិច្ចប្រជុំ​នាពេលនេះ​គឺជា​យន្តការ​ដ៏​សំខាន់​មួយ​សម្រាប់​ការប្រុងប្រៀប​រៀបចំ​កិច្ចប្រជុំ​ជា​បន្តបន្ទាប់ ពិសេស​ការជំរុញ​សាមគ្គីភាព​អាស៊ាន​រួមគ្នា​ដោះស្រាយ​បញ្ហា​ប្រឈម​សន្តិសុខ​តំបន់​ក្នុងពេល​បច្ចុប្បន្ន​និង​បញ្ហា​ប្រឈម​កំពុង​លេចឡើង​ថ្មីៗ​ស្របតាម​មូលបទ ” សាមគ្គីភាព​ដើម្បី​សន្តិសុខ​ប្រកបដោយ​ភាព​សុខដុម “៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close