ក្រសួងអប់រំ រៀបចំកម្មវិធីផ្តល់អាហារនៅសាលារៀន ដោយប្រើកសិផលសហគមន៍ ជូនដល់សាលាបឋមសិក្សា
ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំកម្មវិធីផ្តល់អាហារនៅសាលារៀន ដោយប្រើកសិផលសហគមន៍ ជូនដល់សាលាបឋមសិក្សាទាំងអស់ នៅក្នុងស្រុកកងមាស ខេត្តកំពង់ចាម។ កម្មវិធីនេះមានគោលដៅលើកកម្ពស់ការមករៀន អាហារូបត្ថម្ភ សុខភាព និងសុវត្ថិភាពសម្រាប់កុមារ។
តាមរយៈកម្មវិធីនេះផងដែរ សិស្សានុសិស្សថ្នាក់បឋមសិក្សាទាំងអស់ ដែលមានចំនួនជាង ៥៣០០នាក់ នៅសាលាបឋមសិក្សាចំនួន១៥ បានទទួលរបបអាហារពេលព្រឹកជារៀងរាល់ថ្ងៃមុនពេលចូលរៀន។
រូបភាពទាំងនេះជាសកម្មភាពនៃការអនុវត្តកម្មវិធីនៅសាលាបឋមសិក្សាកងតាណឹង ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។