កាន់​ចំ​ខ្សែ​ដំ​ណ​រម៉ា​ស៊ីន​ស្វាន​ពេល​កំពុង​បំពេញការងារ​ ​ឆក់​ជាងភ្លើង​ម្នាក់​ស្លាប់​

ជាងភ្លើង​ម្នាក់​បាន​បាត់បង់ជីវិត​ ​ខណៈ​បំពេញការងារ​ជាជាង​ភ្លើង​ ​ដោយសារតែ​កាន់​ចំ​ខ្សែ​ដំ​ណរ​(​ដាច់​រលាត់​)​ ​ម៉ាស៊ីន​ស្វាន​ ​។​ ​ករណីនេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង៤​ ​និង៣០នាទី​ ​ល្ងាច​ថ្ងៃអង្គារ​ ​ថ្ងៃទី១៣​ ​ខែវិច្ឆិកា​ ​ឆ្នាំ២០១៨​ ​នៅ​ចំណុច​ការដ្ឋាន​ផ្ទះ​កំពុង​ជួសជុល​ ​លេខ៧៨​ ​ផ្លូវ៥៨២​ ​ក្រុម១២​ ​ភូមិ៣​ ​សង្កាត់​បឹងកក់២​ ​ខណ្ឌទួលគោក​ ​រាជធានី​ភ្នំពេញ​។​ ​

​ជនរងគ្រោះ​ឈ្មោះ​ ​អ៉ីង​ ​វាសនា​ ​អាយុ២៦ឆ្នាំ​ ​មុខរបរ​ជាងភ្លើង​ ​ស្នាក់នៅ​ផ្ទះលេខ​ ​១៤៥ង​ ​ផ្លូវលំ​ ​សង្កាត់​អូរ​បែក​ក្អម​ ​ខណ្ឌ​សែនសុខ​ ​រាជធានី​ភ្នំពេញ​។​

ប្រភព​ព័ត៌មាន​ឲ្យដឹង​ថា​ ​មុន​ពេល​កើតហេតុ​ជនរងគ្រោះ​បាន​ ​ស៊ីឈ្នួល​បំពេញការងារ​ជាជាង​ភ្លើង​ ​ដោយ​បង្កប់​ខ្សែភ្លើង​នៅ​តាម​ជញ្ជាំង​ផ្ទះ​គេ​ចំណុច​កើតហេតុ​។​ ​ដោយ​កត្តា​ធ្វេសប្រហែស​ ​ជនរងគ្រោះ​បាន​កាន់​ខ្សែ​ដំ​ណរ​ ​(​ដាច់​រលាត់​)​ ​ម៉ាស៊ីន​ស្វាន​ក៏​ឆក់​ស្លាប់​តែម្តង។​

​ក្រោយ​កើ​ត​ហតុ​សមត្ថកិច្ច​ជំនាញ​ ​បាន​ធ្វើ​កោសល្យ​វិ​ច្ច័​យ​រួច​បញ្ជាក់​ថា​ ​ជនរងគ្រោះ​ពិតជា​ស្លាប់​ដោយសារ​ឆក់​ចរន្ត​អគ្គីស​នី​ពិតប្រាកដ​មែន​ ​រួច​ម្តាយ​ជនរងគ្រោះ​យក​សាកសព​ទៅ​បុណ្យ​តាម​ប្រពៃណី​នៅ​ឯ​លំនៅ​ដ្ឋាន៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close