តំណាង​អង្គការ​ ​Nowegian​ ​Peoples​ ​Aid​ ​ជឿជាក់​ថា​ ​កម្ពុជា​នឹង​សម្រេច​បាន​ ​តាម​ផែនការ​ក្នុង​ការបោសសម្អាត​គ្រាប់មីន​ឲ្យអស់​នៅ​ត្រឹម​ឆ្នាំ២០២៥​

លោក​ ​Aksel​ ​steen​ ​Nielsen​ ​នាយក​ប្រចាំ​នៅ​កម្ពុជា​ ​និង​ថៃ​ ​នៃ​អង្គការ​ ​Nowegian​ ​Peoples​ ​Aid​ ​បាន​ថ្លែង​ថា​ ​បន្ទាប់ពី​លោក​បាន​ទស្សនា​សារមន្ទីរ​សន្តិភាព​របស់​មជ្ឈមណ្ឌល​ ​សកម្មភាព​កម្ចាត់​មីន​កម្ពុជា​ ​និង​បាន​ធ្វើការ​សិក្សា​ឈ្វេង​នៅ​យល់​ពី​

សកម្មភាព​ភាព​បោស​ ​សម្អាត​មីន​ ​និង​របស់​កម្ពុជា​ដូចជា​ការប្រើ​ ​សុនខ​ ​និង​កណ្តុរ​ ​មនុស្ស​ ​និង​ឧបករណ៍​ជាច្រើន​ ​សម្រាប់​បោសសម្អាត​មីន​រួចមក​លោក​យល់ថា​ ​កម្ពុជា​មាន​ភាពរឹងមាំ​ ​ក្នុង​សកម្មភាព​បោស​ ​សម្អាត​គ្រាប់មីន​ ​និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ ​ដូច្នេះ​ជឿជាក់​ថា​ ​កម្ពុជា​នឹង​សម្រេច​បាន​តាម​ ​ផែនការ​ក្នុង​ការបោសសម្អាត​គ្រាប់មីន​ឱ្យ​អស់​នៅ​ត្រឹម​ឆ្នំាំ២០២៥​។

ការ​ថ្លែង​របស់​តំណាង​អង្គការ​ ​Nowegian​ ​Peoples​ ​Aid​ ​នេះ​ ​គឺ​ធ្វើឡើង​បន្ទាប់ពី​បាន​ចូលរួម​ជាមួយ​គណៈប្រតិភូ​មក​ពី​បណ្តា​ប្រទេស​សមាជិក​អាស៊ាន​ទាំង១០​ ​រួម​ជាមួយ​ប្រទេស​ដៃគូ​អភិវឌ្ឍន៍​ ​និង​អង្គការ​ផ្នែក​សកម្មភាព​មីន​នានា​ ​ខណៈ​ចុះទៅ​សិក្សា​ឈ្វេងយល់​ដោយ​ផ្ទាល់​អំពី​បញ្ហា​មីន​នៅ​កម្ពុជា​ ​នៅ​សារមន្ទីរ​សន្តិភាព​របស់​មជ្ឈ​ ​មណ្ឌល​សកម្មភាព​កម្ចាត់​មីន​កម្ពុជា​របស់​ស៊ី​ម៉ាក់​ ​ដែល​ស្ថិតនៅ​ឃុំ​ត្រពាំងធំ​ ​ស្រុក​ប្រាសាទបាគង​ ​ខេត្តសៀមរាប​ ​កាលពី​ថ្ងៃម្សិលមិញ​។​

គួរ​បញ្ជាក់​ថា​ ​នៅក្នុង​រយៈពេល២៥ឆ្នាំ​ ​មកនេះ​ ​កម្ពុជា​សម្រេច​ ​បាន​នូវ​ការបោសសម្អាត​ផ្ទៃដី​មីន​បាន​ចំនួន​ ​ជាង១ពាន់​គីឡូម៉ែត្រ​ក្រឡា​។​ ​ដោយឡែក​ការរុករក​គ្រាប់មីន​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ ​មាន​ចំនួន​ជាង២លាន​ ​៧សែន​គ្រាប់​ ​ដែល​នេះ​បញ្ជាក់​ថា​ ​ជា​ភាព​ជោគជ័យ​ដ៏​ធំធេង​ដែល​បាន​ជួយសង្គ្រោះ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ ​ដែល​ប្រឈម​នឹង​ ​គ្រោះថ្នាក់​នេះ​។​

ជាមួយគ្នា​នោះ​កម្ពុជា​មាន​ ​ផែនការ​បោសសម្អាត​មីន​ឱ្យ​ ​បាន​ជាង​ ​១២០០គីឡូម៉ែត្រ​ក្រឡា​ ​ដល់​ឆ្នាំ២០២៥​ ​នៅ​លើ​ផ្ទៃដី​ដែល​នៅសល់​ ​៦០ភាគរយ​ ​ព្រោះ​ ​បច្ចេកវិទ្យា​ ​និង​ចំណេះដឹង​របស់​ប្រទេស​កម្ពុជា​កាន់តែ​រីកចម្រើន​លើ​វិស័យ​កម្ចាត់​មីន​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close