WHO ស្នើរផ្តល់ជំនួយបន្ទាន់ដល់កូរ៉េខាងជើងទប់ស្កាត់ការឆ្លងកូវីដ១៩
ថ្ងៃទី១៧ខែឧសភា កូរ៉េខាងជើង បានរកឃើញមានករណីគ្រុនក្តៅបន្ថែម ២៦៩.៥១០នាក់ ធ្វើឲ្យចំនួន ករណីគ្រុនក្តៅកើនឡើងដល់ទៅ ជាង ១,៤លាននាក់ ។ នៅពេលនេះកូរ៉េខាងជើងមិនទាន់មានតួលេខស្តីពីការធញវើតេស្ត រកឃើញករណីឆ្លងកូវីដ ១៩ នោះឡើយទេ ។
សារព័ត៌មាន ជាតិកូរ៉េខាងជើង KCNA បានផ្សាយថា ករណីស្លាប់ដោយកូវីដ ១៩ នៅកូរ៉េខាងជើង បានកើនឡើង ៦២នាក់ហើយ ។ ចំពោះស្ថានភាពនៃការឆ្លងរាលដាលកូវីដ១៩ កើនឡើងខ្ពស់ មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុនបានចេញបញ្ជាកឲ្យកម្លាំងទាហានចូលរួមជួយដល់ ក្រសួងសុខាភិបាលដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ ១៩ ។
ក្នុងពេលជាមួយគ្នានេះដែរ អង្គការសុខភាពពិភពលោក WHO បានបង្ហាញពីក្តីបារម្ភយ៉ាងខ្លាំងចំពោះការរាតត្បាតកូវីដ ១៩ នៅកូរ៉េខាងជើង ។ អគ្គនាយកអង្គការសុខភាពពិភពលោក Adhanom Ghebreyesus បានព្រមានថា កូរ៉េខាងជើង អាចប្រឈមនឹងលទ្ធផលអាក្រក់ ដោយការឆ្លងកូវីដ ១៩ ប្រភេទថ្មីអូមីក្រុង ។ លោកក៏បានស្នើផ្តល់ជំនួយវ៉ាក់សាំង ដល់កូរ៉េខាងជើងផងដែរ ។
ក្រៅពីនេះនៅមានប្រទេសជាច្រើន មានបំណងចង់ជួយដល់កូរ៉េខាងជើង ទប់ស្កាត់កូវិដ ១៩ ក្នុងនោះមានកូរ៉េខាងត្បូង ។ រដ្ឋាភិបាលកូរ៉េខាងត្បូងបានត្រៀមលក្ខណៈរួចរាល់រងចាំចម្លើយពីកូរ៉េខាងជើង តែប៉ុណ្ណោះ ដើម្បីប្រទេសកូរ៉េខាងត្បូង អាចទៅជួយទប់ស្កាត់ការឆ្លងរាលដាលកូវីដ ១៩ ដែលកំពុងរាលដាលខ្លាំង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។