អបអរសាទរ​! កម្ពុជា​ឈ្នះ​មេដាយមាស​ទី​៥ ដោយ​កីឡា​ចំបាប់​

​ស៊ី​ហ្គេម​៖ កីឡាករ​ចំបាប់​កម្ពុជា ស៊ូ បាលី បានឈ្នះ​មេដាយមាស​១​គ្រឿង ក្នុង​ទម្ងន់ ១២៥​គីឡូក្រាម ក្រោយ​ឈ្នះ​កីឡាករ​ឡាវ ១០-០ នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​។​មុន​ឡើងដល់​វគ្គ​ផ្តាច់ព្រ័ត្រ​នេះ ស៊ូ បាលី បានឈ្នះ​កីឡាករ​ម្ចាស់ផ្ទះ​វៀតណាម ១០​ទល់​០ មុននេះ​បន្តិច​។​

​ចំបាប់​កម្ពុជា​នៅសល់​១​វិញ្ញាសា​ទៀត ដើម្បី​ប្រកួត​ដណ្តើម​មេដាយប្រាក់ ដែល​នឹង​ចាប់ផ្តើម ប្រកួត​នៅ​ម៉ោង ២:០០ រសៀល​ថ្ងៃទី​១៩​ឧសភា​នេះ​។ ចំបាប់​កម្ពុ​ជាមាន​មេដាយមាស ១​គ្រឿង​។ ឥឡូវនេះ​នៅសល់​១​ប្រកួត​ទៀត ដើម្បី​ប្រជែង​មេដាយប្រាក់​។​

​នេះ​បើតាម​ការបញ្ជាក់​ពី​លោក ខេ​ស៊ី បា​ណេ​ត (Casey Barnett) នាយក​វិទ្យាស្ថាន ខេ​ម​អេ​ដ (CamEd Business School) និង​ជា​អនុប្រធាន​កីឡា​ចំបាប់​កម្ពុជា ទទួលបន្ទុក​ប្រធាន ដឹកនាំ​ក្រុមកីឡា​ចំបាប់​កម្ពុជា​ពី​ទីលាន​ប្រកួត​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close