អភិបាលខេត្តត្បូងឃ្មុំត្រូវផ្លាស់ប្តូរតំណែង
អភិបាលខេត្តត្បូងឃ្មុំត្រូវបានផ្លាស់ប្តូរហើយ នេះបើតាមព្រះរាជក្រឹត្យ ដែលត្រូវគេផ្សព្វផ្សាយនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ។
តាមព្រះរាជក្រឹត្យនោះ លោក ជាម ច័ន្ទសោភ័ណ្ឌ ឧត្តមមន្រ្តីថ្នាក់លេខ៤ ត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំងជាអភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ ជំនួសលោក លី ឡេង ដែលត្រូវបានតែងតាំងមុខតំណែងថ្មី។
សូមបញ្ជាក់ថា លោក ជាម ច័ន្ទសោភ័ណ្ឌ ពីមុនជាអតីតអភិបាលរងខេត្តបាត់ដំបង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។