រដ្ឋមន្រ្តីក្រសួងទេសចរណ៍ថា កម្ពុជាមិនមែនជាប្រទេសដែលខ្វះការងារធ្វើនោះទេ
នុងឱកាសចូលរួមផ្សព្វផ្សាយពីការបង្កើតក្រុមការងារជួយពង្រឹងការគ្រប់ និងអភិវឌ្ឍន៍ខេត្តព្រះសីហនុ កាលពីថ្ងៃចន្ទកន្លងទៅនេះ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានថ្លែងថា កម្ពុជាមិនមែនជាប្រទេសដែលខ្វះការងារធ្វើនោះទេ តែជាប្រទេសដែលខ្វះបុគ្គលិកជំនាញធ្វើការ ពិសេសគឺក្នុងវិស័យសំណង់ និងវិស័យទេសចរណ៍នេះតែម្ដង។
លោកថា វិស័យសំណង់ និងវិស័យទេសចរណ៍កំពុងមានភាពរីកចម្រើន និងត្រូវការបុគ្គលិកជំនាញជាច្រើន សម្រាប់ធ្វើការនៅតាមមូលដ្ឋានអាជីវកម្មទេសចរណ៍នានា។
ក្នុងនោះលោកស្នើឲ្យមានការបង្កើតសាលាបណ្តុះបណ្តាលសាលាវិជ្ជាជីវៈជំនាញទេសចរណ៍ឱ្យបានច្រើនបន្ថែមមុខវិជ្ជាជំនាញ និងកៀរគរយុវជនឱ្យចូលសិក្សាជំនាញនានា ពាក់ព័ន្ធនឹងវិស័យទេសចរណ៍ឱ្យបានច្រើន។ ខិតខំបណ្តុះបណ្តាលកម្មវីធីសិក្សានៅនឹងកន្លែងផងធ្វើការផង។ល។៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។