វៀតណាម រកឃើញករណីឆ្លងកូវីដថ្មីៗ ១៧០០ករណីទៀត ខណៈស្លាប់មនុស្សម្នាក់!
ក្រសួងសុខាភិបាលវៀតណាមបានរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ១៩ចំនួន ១,៧១៦ករណីបន្ថែមទៀត កាលពីថ្ងៃទី១៩ ឧសភា ២០២២។
រដ្ឋធានីហាណូយនៅតែជាតំបន់ផ្ទុះរីករាលដាលជំងឺនេះខ្លាំងជាងគេ ដោយក្នុងចំណោមឆ្លងថ្មីៗ ម្សិលមិញ រដ្ឋធានីហាណូយ មាន៣៨១ករណី។ ចំណែកខេត្តដែលមានករណីឆ្លងច្រើនដែរនោះគឺរួមមានដូចជា ខេត្ត Nghệ An មានចំនួន ១២៦ករណី និងខេត្ត Phú Thọ ចំនួន១១១ករណី។ កាលពីថ្ងៃទី១៩ ឧសភា វៀតណាមក៏បានរកឃើញករណីអ្នកស្លាប់ថ្មីម្នាក់ទៀតផងដែរ។
គិតត្រឹមថ្ងៃទី១៩ ខែឧសភា វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ១០,៧០៤,៥២៤នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ៩,៣៨២,៨៨១នាក់ និងស្លាប់សរុបចំនួន ៤៣,០៧៣នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។