ប្រទះឃើញ​បំណែក​ឧបករណ៍ប្រើប្រាស់ ជា​លោហៈ នៅក្បែរ​ប្រាសាទតូច នៅ​ជើងភ្នំ​ប្រាសាទព្រះវិហារ​

​កាលពី​ចុង​សប្តាហ៍​នេះ នាយកដ្ឋាន​អភិរក្ស និង​បុរាណវិទ្យា​បាន​ប្រទះឃើញ​នូវ​បំណែក​ឧបករណ៍ប្រើប្រាស់​ជា​លោហៈ​(​ថូ ឬ​ក្អម​)​នៅក្បែរ​ប្រាសាទតូច នៅ​ជើងភ្នំ​ប្រាសាទព្រះវិហារ​ក្នុង​តំបន់​ការពារ​ទី​២ រមណីយដ្ឋាន​ប្រាសាទព្រះវិហារ​។

​វត្ថុ​សិល្បៈ​ជា​ឧបករណ៍​អំពី​លោហៈ​ដែល​ប្រទះឃើញ​នេះ មាន​បំណែ​កក មាន​ទំហំ ៦​សង់ទីម៉ែត្រ x ១១​សង់ទីម៉ែត្រ និង​បំណែក​តួខ្លួន​មាន​កម្ពស់ ១២​សង់ទីម៉ែត្រ ហើយ​នៅលើ​បំណែក​តួខ្លួន​មាន​ចារ​អក្សរ​មួយ​បន្ទាត់​ដែល​តាម​អ្នកជំនាញ​ភាសាវិទ្យា​បានកំណត់​ថា​ជា​អក្សរ​សិ្ថ​ត​នៅ​ចុង​សតវត្ស​ទី​១២ ក្នុង​រជ្ជកាល​ព្រះបាទ​ជ័យ​វ​រ័​ន្ម​ទី​៧ ដែលជា​វត្ថុ​ជាដ​ង្វា​យ​ចំពោះ​ទេព​ភៃ​ស​ជ្យ​គុរុ ដែលមាន​តម្កល់​នៅក្នុង​អ​រោ​គ្យ​សាលា ឬ​ប្រាសាទតូច​ដែលជា​ហោ​បន់ស្រន់​របស់​មន្ទីរពេទ្យ​។

​ការប្រទះឃើញ​នូវ​ឧបករណ៍​អំពី​លោហៈ​ខាងលើ​គឺជា​ទិន្នន័យ​មួយ​យ៉ាងសំខាន់​នៅក្នុង​សិក្សា​ស្រាវជ្រាវ​អំពី​អ​រោ​គ្យ​សាលា​នៅ​តំបន់​ប្រាសាទព្រះវិហារ​បន្ថែមទៀត ក៏​ដើម្បី​រក្សាទុក និង​តាំង​បង្ហាញ​នៅក្នុង​សារមន្ទីរ​ធម្មជាតិ​សាកល​សម្តេច​តេ​ជោ ហ៊ុន សែន ព្រះវិហារ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close