កម្ពុជា រៀបចំ​ពី​ធី​ដង្ហែរ​ទង់​សហព័ន្ធ​កីឡា​អាស៊ីអាគ្នេយ៍ និង​កីឡាករ កីឡាការិនី​ជ័យលាភី ពី​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម ពី​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ

​ភ្នំពេញ​៖ គណៈ​ក​ម្មា​ធី​ការ​ជា​តោ​អូឡាំពិក​កម្ពុជា បានចេញ​សេចក្តីជូនដំណឹង ស្តីពី​ការ​ដង្ហែរ​ទង់​សហព័ន្ធ​កីឡា​អាស៊ីអាគ្នេយ៍ និង​កីឡាករ កីឡាការិនី​ជ័យលាភី​ពី​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម លើក​ទី​៣១ នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម ពី​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ តាម​មហាវិថី​សហព័ន្ធរុស្ស៊ី ឆ្ពោះទៅ​វិមានឯករាជ្យ និង​ចុងក្រោយ​វិល​ចូល​ទីស្នាក់ការ គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​។​

​កម្មវិធី​ដង្ហែ​នឹង​ចាប់ផ្តើម​ដំណើរ នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ វេលា​ម៉ោង ៥:៣០ នាទី​ល្ងាច ថ្ងៃ​អង្គារ ទី​២៤ ខែឧសភា ឆ្នាំ​២០២២​។​

​សូម​ប្រជាពលរដ្ឋ​ផ្តល់​ការគាំទ្រ និង​ចូលរួម​អបអរសាទរ​ដំណើរ​មកដល់​នៃ​ទង់​ស៊ី​ហ្គេម ដើម្បី​កម្ពុជា​ទទួល​ធ្វើ​ម្ចាស់ផ្ទះ បន្តវេន ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ និង​ផ្តល់​ការលើកទឹកចិត្ត​ជូន​ដល់​អត្ត​ព​លិ​ក​កម្ពុជា​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close