លោក សៀង សុខ ព្រះរាជអាជ្ញាថ្មីនៃខេត្តព្រះសីហនុ ប្តេជ្ញាចិត្ត គោរពរដ្ឋធម្មនុញ្ញ អនុវត្តគោលនយោបាយរាជរដ្ឋាភិបាល គោលដៅពង្រឹងនីតិរដ្ឋ
ខេត្តព្រះសីហនុ៖ លោកសៀង សុខ ព្រះរាជអាជ្ញាថ្មីនៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ប្តេជ្ញាចិត្ត គោរពស្មារតីរដ្ឋធម្មនុញ្ញនៃព្រះរាជព្រះរាជាណាចក្រកម្ពុជា ច្បាប់ បទដ្ឋានគតិយុត្ត ព្រមទាំងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងគោលដៅពង្រឹងនីតិរដ្ឋនៅកម្ពុជា ឱ្យកាន់តែមានភាពល្អប្រសើរបន្ថែមទៀត ។
ការប្តេជ្ញាចិត្តរបស់លោកសៀង សុខ ជាអតីតព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នាពេលនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ នេះ នាសាលាខេត្តព្រះសីហនុ ខណៈចូលកាន់តំណែង ក្រោមអធិបតី លោករដ្ឋមន្ត្រីក្រសួងយុត្តិធម៏និងលោកយន្តមីនអភិបាលនៃគណះអភិបាលខេត្តព្រះសីហនុ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។