បើក​ត្រាក់ទ័រ ជាន់​ចំ​មីនតោន ផ្ទុះ​ស្លាប់​បុរស​ម្នាក់ នៅ​ស្រុក​ជាំ​ក្សាន្ត​

​ខេត្តព្រះវិហារ​៖ កាលពី​រសៀល ថ្ងៃទី​២២ ខែឧសភា ឆ្នាំ​២០២២ នៅ​ចំណុច​ខាងលិច​ភូមិ​ស្ទឹង​ខៀវ​តេ​ជោ ឃុំ​ស្រអែម ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ មាន​ករណី​ជាន់​មីនតោន បណ្តាល​ឲ្យ​ផ្ទុះ​ខូចខាត​ត្រាក់ទ័រ និង​ស្លាប់​មនុស្ស​ម្នាក់​នៅនឹងកន្លែង​ឈ្មោះ រី លីន ភេទ​ប្រុស អាយុ​២៩​ឆ្នាំ រស់នៅ​ភូមិ​អន្លង់វែង ឃុំ​កន្ទួត ស្រុក​ជាំ​ក្សាន្ត​។ សាកសព​ត្រូវបាន​ឳ​ពុក​ម្តាយ​យកទៅ​ធ្វើបុណ្យ​នៅផ្ទះ​តាម​ប្រពៃណី​។​

​ជាមួយគ្នា អាជ្ញាធរ​មីន សូម​អំពាវនាវ​ដល់​ប​ង​ប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ សូមកុំ​ចូលទៅ​តំបន់​ណា​ដែល​មិនដឹង​ប្រវត្តិ​ច្បាស់ លាស់ និង​ត្រូវ​សាកសួរ​អាជ្ញាធរ​មូល​ដ្ឋា​ន​មុន​ចូល​តំបន់​នោះ និង​សូមកុំ​ប៉ះពាល់​នៅពេល​ឃើញ​មីន និង​គ្រាប់​មិនទាន់​ផ្ទុះ ហើយ​ត្រូវ​រាយការណ៍​ជាបន្ទាន់​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច និង​ប្រតិបត្តិ​ករ​បោសសម្អាត​មីន​ដែល​នៅ​ជិត​ទីនោះ​ដើម្បី​យក​គ្រាប់​ទាំងនោះ​ទៅ​កំទេចចោល​។​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close