លោក ស ថេត ជាអគ្គស្នងការរង និងស្នងការនគរបាលរាជធានីភ្នំពេញ ចាត់វិធានការក្តៅក្នុងការចុះបង្ក្រាបទូរហ្គេមបាញ់ត្រី

ភ្នំពេញ៖ គិតត្រឹមម៉ោង០៣:០០នាទីរសៀលនេះប្រហែលជាមួយម៉ោងមុន នាថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ លោកឧត្តមសេនីយ៍ផ្កាយ៣ ស ថេត ជាអគ្គស្នងការរង និងស្នងការនគរបាលរាជធានីភ្នំពេញ

បានសរសេរនៅលើផេកហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោក ដោយដាក់បទបញ្ជាអោយគ្រប់ខណ្ឌទាំង១២ ចុះបង្ក្រាបអោយអស់នូវទូរហ្គេមបាញ់ត្រី ដែលជាដើមចមនៃបទល្មើសផ្សេងៗ និងគ្រឿងញៀនផងដែរ ហើយលោកក៏បានបញ្ជាអោយតាមដានប្រសិនបើបង្ក្រាបហើយ ហើយកើតមានទៀត តើនរណាជាអ្នកអនុញ្ញាតិអោយបើកវិញ។

ខាងក្រោមជាខ្លឹមសារដើម៖
ខ្ញុំបាទ ស ថេត ជាអគ្គស្នងការរង និងស្នងការនគរបាលរាជធានីភ្នំពេញ បានសង្កេតឃើញថា កន្លងទៅករណីបង្រ្កាបទូរហ្គេមបាញ់ត្រី បានធ្វើហើយ ប៉ុន្តែកើតឡើងវិញជារឿយៗ ដូច្នេះចាប់ពីថ្ងៃនេះតទៅ ខ្ញុំដាក់បទបញ្ជាគ្រប់ខណ្ឌអោយបង្រ្កាបអោយអស់ ព្រមទាំងតាមដានតើករណីនេះ នឹងកើតឡើងទៀតឬទេ? បើកើតទៀត តើនរណាជាអនុញ្ញាតអោយបើកវិញ?
ខ្ញុំសង្ឃឹមថាគ្រប់ភាគីទាំងអស់នឹងសហការជាមួយខ្ញុំ ដើម្បីលុបបំបាត់រាល់បទល្មើស បញ្ហាគ្រឿងញៀន បញ្ហាឆក់ប្លន់ និងក្មេងទំនើងដែលកើតចេញពីកន្លែងដែលមានហ្គេមបាញ់ត្រី។
រួមគ្នាដើម្បីសន្តិសុខ និងសណ្តាប់ធ្នាប់ល្អសម្រាប់រាជធានីភ្នំពេញ!!!!!!

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close