កម្ពុជា​រងឥទ្ធិពលពី​ជ្រលង​ នៃប្រព័ន្ធសម្ពាធទាប អាច​នឹង​មានភ្លៀង ផ្គរ រន្ទះ និង​ខ្យល់កន្រ្តាក់

ក្រសួងធនធានទឹក និងឧតុនិយមប្រកាសថា ចាប់ពីថ្ងៃទី២៥-៣១ ខែឧសភា ឆ្នាំ២០២២ កម្ពុជាទទួលនូវឥទ្ធិពលពីជ្រលងសម្ពាធទាបដែលអូសបន្លាយលើភាគខាងជើងប្រទេសថៃ និងប្រទេសឡាវ ជាមួយនឹងខ្យល់មូសុងនិរតីកម្រិតមធ្យម ធ្វើឲ្យមានភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិតពីមធ្យមទៅច្រើន លាយឡំដោយផ្គររន្ទះ និងខ្យល់កន្ត្រាក់។

ដោយឡែកចាប់ពីថ្ងៃទី២៦-២៩ ខែឧសភា នៅលើផ្ទៃសមុទ្រនឹងអាចមានភ្លៀង ខ្យល់ខ្លាំង និងរលកសមុទ្រខ្ពស់ៗ។

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close